EPISODE · Dec 26, 2024 · 14 MIN
ពលករចំណាកស្រុក៖ ពលករខ្មែរកំពុងស្នើបន្តបណ្ណការងារនិងស្នាក់នៅក្នុងប្រទេសថៃ ខណៈអ្នកជំនាញបារម្ភពីការឆបោក - ធ្នូ 27, 2024
from បទសម្ភាសន៍ - វីអូអេ · host កាន់ វិច្ឆិកា
ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃដោយមានឯកសារមានចំនួនជាង ១ លាននាក់។ បើតាមក្រសួងការងារកម្ពុជា រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងរយៈពេល ២ ឆ្នាំបន្តទៀត។ លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុកនិងជាក្រុមការងារមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ពលករខ្មែរប្រមាណជា ៦ សែននាក់ កំពុងស្នើបន្តបណ្ណអនុញ្ញាតការងារនិងស្នាក់នៅក្នុងប្រទេសថៃនេះ ខណៈលោកបារម្ភថា ពលករអាចទទួលរងការឆបោកពីមេខ្យល់ជុំវិញការរៀបចំឯកសារ៕
Embed this episode
Ready to play
ពលករចំណាកស្រុក៖ ពលករខ្មែរកំពុងស្នើបន្តបណ្ណការងារនិងស្នាក់នៅក្នុងប្រទេសថៃ ខណៈអ្នកជំនាញបារម្ភពីការឆបោក - ធ្នូ 27, 2024
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.