បទ​សម្ភាសន៍ - វីអូអេ podcast artwork

PODCAST · news

បទ​សម្ភាសន៍ - វីអូអេ

បទសម្ភាសន៍វីអូអេ (VOA Interview) នាំ​មក​ជូន​នូវ​គំនិតថ្មី​ក៏ដូចជាទស្សន​វិស័យ​ជាច្រើន​របស់​វាគ្មិន​មក​ពី​គ្រប់វិស័យ និងគ្រប់​ដំណើរ​ជីវិត។

  1. 50

    អវត្តមាន USAID នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា - កុម្ភៈ 12, 2025

    រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump បាននិងកំពុងបន្តរៀបចំនីតិវិធីដាក់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសអាមេរិក។ ការរៀបចំនេះបានបង្កជាក្តីបារម្ភចំពោះលទ្ធភាពនៃការទទួលបានជំនួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។ លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវីអូអេ បានសម្ភាសន៍លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃអង្គការសង់ត្រាល់ អំពីស្ថានការណ៍ចុងក្រោយពាក់ព័ន្ធនឹងទីភ្នាក់ងារមួយនេះ និងផលប៉ះពាល់ដែលអាចកើតមានលើអង្គការសង្គមស៊ីវិលជាច្រើននៅកម្ពុជា។ សូមលោកអ្នកនាងស្តាប់បទសម្ភាសរវាងលោកហ៊ុល រស្មី អ្នកយកព័ត៌មានឲ្យវីអូអេ និងលោក ឃុន ថារ៉ូ៕

  2. 49

    សំឡេងជំនាន់ថ្មី៖ ការផ្សព្វផ្សាយអំពីសុវត្ថិភាពអ៊ីនធឺណិតជួយកាត់បន្ថយហានិភ័យរបស់កុមារនិងយុវជន - កុម្ភៈ 06, 2025

    ប្រទេសជាច្រើននៅលើពិភពលោក រួមទាំងកម្ពុជាផង តែងប្រារព្ធទិវាសុវត្ថិភាពអ៊ីនធឺណិតនៅរៀងរាល់ដើមខែកុម្ភៈ ដើម្បីជំរុញឱ្យមានការយល់ដឹងអំពីសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិត ជាពិសេសសម្រាប់កុមារនិងយុវជន។ លោក ហុង រស្មី នាយកអង្គការ Save the Children ប្រចាំកម្ពុជា ដែលនឹងចូលរួមក្នុងការប្រារព្ធទិវានេះ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា ការផ្សព្វផ្សាយអំពីការប្រើប្រាស់អ៊ីនធឺណិតដោយត្រឹមត្រូវកាន់តែច្រើន នឹងជួយឱ្យកុមារនិងយុវជនកាន់តែមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់៕

  3. 48

    បទសម្ភាសន៍ VOA៖ ការបង្កក​ជំនួយ​អាមេរិក​ប៉ះពាល់ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា - មករា 31, 2025

    ក្រៅពី​អង្គការ​សង្គម​ស៊ីវិល ផ្នែក​ខ្លះ​នៃ​វិស័យ​សុខាភិបាល​របស់​កម្ពុជា ជាពិសេស​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ អាច​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​បង្កក​ជំនួយ​បរទេស​របស់​សហរដ្ឋអាមេរិកដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បាន​សម្រេច​ធ្វើឡើង​រយៈពេល ៩០ ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ​ និង​បាណកសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល ប្រាប់​វីអូអេ​ថា ​មន្រ្តី​ពាក់ព័ន្ធ​«កំពុង​អន្ទះ​អន្ទែង​ស្វែង​រក»កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ​ជំនួស​នា​ពេល​នេះ។ ទោះជាយ៉ាងណាក្តី លោក​ក៏​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហរដ្ឋ​អាមេរិក​អាចនឹង​ផ្តល់​ជំនួយ​ឡើង​វិញក្នុង​ពេល​ឆាប់ៗ​នេះ។ តទៅនេះ​ជា​បទសម្ភាសន៍​រវាង​លោក ស៊ុន ណារិន អ្នក​យក​ព័ត៌មាន​ឲ្យ​វីអេអូ​ប្រចាំ​រាជធានី​ភ្នំពេញ ជាមួយ​លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល៕

  4. 47

    បទសម្ភាសន៍ VOA៖ កិច្ចការ​ជួយ​ដល់​ជន​មាន​ពិការភាព​នៅកម្ពុជា​រង​ប៉ះពាល់​ដោយសារ​ការ​បង្កក​ជំនួយ​ថវិកា​របស់​អាមេរិក - មករា 30, 2025

    កិច្ចការរបស់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានអង្គការជនពិការនៅកម្ពុជា កំពុងរងផលប៉ះពាល់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសបង្កកជំនួយបរទេសរបស់អាមេរិករយៈពេល ៩០ ថ្ងៃ។ ទោះជាព្រួយបារម្ភយ៉ាងណាក្តី អ្នកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិនៃអង្គការជនពិការកម្ពុជា (CDPO) នៅតែបង្ហាញសុទិដ្ឋនិយមថា សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយ អាចពិចារណាផ្តល់ជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា ដើម្បីអាចឲ្យអង្គការរបស់អ្នកស្រីដំណើរការគម្រោងសំខាន់ៗដែលកំពុងជួយដល់ជនមានពិការភាពក្នុងប្រទេសកម្ពុជា។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេនិងអ្នកស្រី ម៉ាក់ ម៉ូនីកា ដូចតទៅ៕

  5. 46

    ពលករចំណាកស្រុក៖ បញ្ហា​របស់​កម្មករ​អាច​ជា​ឧបសគ្គ​សម្រាប់​កម្ពុជា​ក្នុងការ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ - មករា 28, 2025

    ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីលំដាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅកាន់លំដាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ អ្នកជំនាញផ្នែកការងារលើកឡើងថា កម្មករកម្មការិនីរាប់សែននាក់ដែលកំពុងធ្វើការងារតាមបណ្តារោងចក្រក្នុងប្រទេសកម្ពុជានៅតែបន្តប្រឈមនឹងបញ្ហាប្រាក់ឈ្នួលទាប កង្វះការគាំពារសង្គម និងបញ្ហាផ្សេងៗទៀត។ លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានឲ្យវីអូអេថា កម្ពុជាអាចក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ដោយមិនមានឧបសគ្គ លុះត្រាតែស្ថានភាពសេដ្ឋកិច្ចរបស់កម្មករនិយោជិតមានភាពប្រសើរឡើង៕

  6. 45

    សំឡេងជំនាន់ថ្មី៖ ក្រុមប្រឹក្សាយុវជន AYC លើកកម្ពស់​ការអប់រំ និង​បង្កើន​ទំនាក់ទំនង​កម្ពុជា-អាមេរិក - មករា 10, 2025

    ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក (AYC) គឺជា​ផ្នែកមួយ​នៃ​គំនិត​ផ្តួចផ្តើម​ជា​សាកលរបស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ទូទាំង​ពិភពលោក។ នៅ​កម្ពុជា ក្រុមប្រឹក្សានេះ​ត្រូវ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១២ ហើយ​ជារឿយៗតែងមាន​សកម្មភាព​នានា​ពាក់ព័ន្ធនឹង​យុវជន។ កញ្ញា សុខ សោភា ប្រធាន​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (AYC) ជំនាន់​ទី១៣ លើក​ឡើង​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មាន​ឱ្យ​វីអូអេ​ថា ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (AYC) ជួយ​លើក​កម្ពស់​ការអប់រំ និង​ភាពជា​អ្នកដឹកនាំ​របស់​យុវជន និង​បង្កើន​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក៕

  7. 44

    ពលករចំណាកស្រុក៖ ពលករ​ខ្មែរ​កំពុង​ស្នើ​បន្ត​បណ្ណ​ការងារ​និង​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​អ្នក​ជំនាញ​បារម្ភ​ពី​ការ​ឆបោក - ធ្នូ 27, 2024

    ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃដោយមានឯកសារមានចំនួនជាង ១ លាននាក់។ បើតាមក្រសួងការងារកម្ពុជា រដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ និងការស្នាក់នៅសម្រាប់ពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតសុពលភាពនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងរយៈពេល ២ ឆ្នាំបន្តទៀត។ លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុកនិងជាក្រុមការងារមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ពលករខ្មែរប្រមាណជា ៦ សែននាក់ កំពុងស្នើបន្តបណ្ណអនុញ្ញាតការងារនិងស្នាក់នៅក្នុងប្រទេសថៃនេះ ខណៈលោកបារម្ភថា ពលករអាចទទួលរងការឆបោកពីមេខ្យល់ជុំវិញការរៀបចំឯកសារ៕

  8. 43

    សំឡេង​ជំនាន់​ថ្មី៖ គម្រោង SD11 ជំរុញ​យុវជន​ឲ្យ​យក​ចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​ចីរភាព - ធ្នូ 13, 2024

    គម្រោង Sustainable Design 11 ឬ SD11 ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ ២០១៩ ដោយក្រុមយុវជនមួយដើម្បីចែករំលែក បណ្តុះបណ្តាល និងដឹកនាំយុវជនឲ្យចាប់អារម្មណ៍លើការអភិឌ្ឍទីក្រុងដែលមានតុល្យភាពសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយនិរន្តរភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ លោក សឿន វឌ្ឍនៈ ស្ថាបនិកគម្រោង Sustainable Design 11 លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេថា គម្រោង SD11 ជំរុញយុវជនកម្ពុជាឲ្យយកចិត្តទុកដាក់លើការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព៕

  9. 42

    បទសម្ភាសន៍ VOA៖ សកម្មជន​ខ្មែរ​សរសើរ​ការប្តេជ្ញា​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ការការពារ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស - ធ្នូ 04, 2024

    ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol បាន​ប្រកាស​កាលពី​យប់​ថ្ងៃអង្គារ​ប្រើ​ច្បាប់​អាជ្ញាសឹក ប៉ុន្តែ​បាន​ដក​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សភា​ជាតិ​បាន​បោះឆ្នោត​ប្រឆាំង។ លោក លួន វិបុល ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ​បាន​ចែក​រំលែក​ការវិភាគ​របស់​លោក​អំពី​ការប្រកាស​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ច្បាប់​អាជ្ញាសឹក​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ ក្នុង​នាម​ជា​សកម្មជន​សង្គម​ខ្មែរ​ លោក វិបុល បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ដែល​ប្រទេស​ប្រជាធិបតេយ្យ​ដូច​កូរ៉េ​ខាង​ត្បូងបាន​ឈាន​ដល់វិធានការ​បែប​នេះ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​កោត​សរសើរ​សមាជិក​សភា​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ឈរ​ជា​មួយ​ប្រជាពលរដ្ឋ​និង​លើក​ដម្កើង​លទ្ធិ​ប្រជាធិបតេយ្យ។ សូម​លោក​អ្នកស្តាប់​បទសម្ភាសន៍​របស់​លោក ម៉ែន គឹមសេង នៃ​វីអូអេ​ជាមួយ​នឹងលោក លួន វិបុល លើ​ការវិវឌ្ឍន៍​ដ៏​សំខាន់​នេះ និង​ផលប៉ះពាល់​ចំពោះ​អនាគត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង៕

  10. 41

    ពលករ​ចំណាក​ស្រុក៖ ពលករ​កម្ពុជា​​ប្រឈម​បញ្ហា​បន្ថែម គ្រាដែល​ប្រទេស​ថៃ​មាន​មេដឹកនាំ​ថ្មី - វិច្ឆិកា 29, 2024

    អ្នកការពារសិទ្ធិពលករចំណាកស្រុកមើលឃើញថា ថ្នាក់ដឹកនាំប្រទេសថៃដែលទើបឡើងកាន់អំណាចរបស់លោកស្រី ផេថោងថាន ស៊ីណាវ៉ាត់ នៅមិនទាន់មានគោលនយោបាយអ្វីប្រសើរសម្រាប់ពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃនៅឡើយ។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ពលករចំណាកស្រុកកម្ពុជាជាច្រើនដែលកំពុងធ្វើការនៅប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាបន្ថែមទៀត ពាក់ព័ន្ធនឹងការបន្តសុពលភាពសៀវភៅការងារ៕

  11. 40

    សំឡេងជំនាន់ថ្មី៖ ប្រព័ន្ធ​«ស្វ័យវិជ្ជា​អក្ខរកម្ម​មេឌា»​ជួយ​ទប់ស្កាត់​អំពើ​ឆបោក​ដោយ​ព័ត៌មាន​មិន​ពិត - វិច្ឆិកា 12, 2024

    «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» លើបណ្តាញសង្គមតេឡេក្រាម ជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើង ដើម្បីលើកកម្ពស់កម្មវិធីស្វ័យសិក្សាអំពីចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល កសាងជំនាញភាពជាពលរដ្ឋឌីជីថល និងជាជំនួយសម្រាប់គ្រូបង្រៀនក្នុងការលើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព។ លោកស្រី អ៊ិត ចណ្ណា អនុប្រធានការិយាល័យនាយកដ្ឋានបរិវត្តកម្មឌីជីថល លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា ប្រព័ន្ធតេឡេក្រាម «ស្វ័យវិជ្ជាអក្ខរកម្មមេឌា» អាចជួយទប់ស្កាត់ការបោកបញ្ឆោតពលរដ្ឋពីការផ្សព្វផ្សាយព័ត៌មានមិនពិត៕

  12. 39

    «ស្រ្តី​​និង​​ភាព​ជា​​អ្នក​​ដឹកនាំ»៖ លោក​ស្រី ខៃ ចិន្តា គ្រប់​​បញ្ហា​​តែងតែ​​​មាន​​ដំណោះស្រាយ - វិច្ឆិកា 05, 2024

    ការតស៊ូមោះមុត ភាពក្លាហានមិនចុះចាញ់ និងការជឿជាក់លើខ្លួនឯងបាន​ជួយជំរុញឲ្យលោកស្រី ខៃ ចិន្តា ក្លាយជាសហគ្រិនស្រ្តីលេចធ្លោម្នាក់ក្នុងវិស័យអេកូទេសចរណ៍។ លើសពីនេះទៅទៀត លោកស្រីបានដឹកនាំជួយអភិរក្សសត្វដំរីផងដែរ។ លោកស្រី ខៃ ចិន្តា បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកពត៌មានឱ្យវីអូអេថា ស្រ្តីជាអ្នកដឹកនាំដែលមានការលះបង់ខ្ពស់ ចេះរៀបចំផែនការការងារឱ្យបានត្រឹមត្រូវ និងមានឆន្ទៈខ្ពស់ អាចឈានបានជោគជ័យក្នុងវិស័យការងារក្រៅផ្ទះ និងអាចជួយដល់ការជន្នះនឹងផ្នត់គំនិតចាស់បុរាណដែលមានមកលើស្ត្រីខ្មែរ៕

  13. 38

    ពលករ​ចំណាក​ស្រុក៖ ឥណទាន​ផ្តល់ឱ្យ​ពលករ​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស​អាច​បង្កើន​សុវត្ថិភាព​សម្រាប់​ពលករ - តុលា 25, 2024

    កាលពីខែសីហា ធនាគារអេស៊ីលីដាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងការងារ ដោយផ្តល់ឥណទានរហូតដល់២០លានរៀលដល់ពលករដែលខ្វះធនធានហិរញ្ញវត្ថុសម្រាប់ចំណាយលើការចេញទៅបំពេញការងារនៅក្រៅប្រទេស ក្នុងអត្រាការប្រាក់ ៨.៥% ក្នុងមួយឆ្នាំ ដោយមិនតម្រូវឱ្យមានទ្រព្យធានា ប៉ុន្តែត្រូវមានកិច្ចសន្យាការងារជាមួយនិយោជកនៅក្រៅប្រទេស និងអ្នកចូលរួមខ្ចីដែលជាសមាជិកគ្រួសារ។ លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ឥណទាននេះអាចជួយសម្រាលបន្ទុកកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ និងបង្កើនសុវត្ថិភាពការងារសម្រាប់ពលករបានមួយផ្នែក៕

  14. 37

    សំឡេង​ជំនាន់​ថ្មី៖ «គម្រោង​ដឹកនាំ​ដោយ​យុវជន​ឆ្នាំ​២០២៤» នឹង​ផ្តល់​ចំណេះដឹង​ក្នុងការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ - កញ្ញា 30, 2024

    អង្គការទិន្នន័យអំពីការអភិវឌ្ឍ ដែលជាភាសាអង់គ្លេស Open Development Cambodia ហៅកាត់ថា ODC បានប្រកាសឱ្យយុវជនដាក់ពាក្យចូលរួមកម្មវិធី «គម្រោងដឹកនាំដោយយុវជនឆ្នាំ ២០២៤» ក្នុងការរៀបចំគម្រោងដោយខ្លួនឯង ដើម្បីដុសខាត់ជំនាញ និងស្វែងរកឱកាសថ្មីៗ ក្នុងការអភិវឌ្ឍខ្លួន និងអាជីពនាពេលអនាគត។ លោក វេង សៀងហៃ អ្នកគ្រប់គ្រងកម្មវិធីនិពន្ធនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា ODC លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា យុវជនដែលចូលរួមក្នុង «គម្រោងដឹកនាំដោយយុវជនឆ្នាំ ២០២៤» នឹងទទួលបានចំណេះដឹងក្នុងការដឹកនាំតាមបែបប្រជាធិបតេយ្យ និងបរិយាបន្ន៕

  15. 36

    ពលករចំណាកស្រុក៖ សេចក្តីថ្លែងការណ៍អាស៊ានស្តីពីពលករនេសាទនឹងធ្វើឲ្យសិទ្ធិពលករនេសាទប្រសើរឡើង - កញ្ញា 24, 2024

    សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការដាក់ឱ្យមានការងារ និងការការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទ ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ ២០២៣ កន្លងទៅ។ គោលការណ៍ណែនាំអាស៊ានស្តីពីការងារ និងការការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទកំពុងត្រូវបានពិភាក្សាពីអ្នកពាក់ព័ន្ធក្នុងបណ្តាប្រទេសនៅអាស៊ាន។ លោក Benjamin Harkins មន្រ្តីបចេ្ចកទេសកម្មវិធី សិទ្ធិពលករនសាទនៅអាស៊ីអាគ្នេយ៍ ការិយាល័យតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការអន្តរជាតិខាងការងារ (ILO) លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការដាក់ឱ្យមានការងារ និងការការពារពលករទេសន្តរប្រវេសន៍ផ្នែកនេសាទនឹងអាចធ្វើឱ្យសុខុមាលភាព និងសិទ្ធិពលករផ្នែកនេសាទបានប្រសើរឡើង ប្រសិនបើរដ្ឋជាសមាជិកអាស៊ានប្តេជ្ញាក្នុងការអនុវត្ត៕

  16. 35

    អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​លោក ខិន គិវ សកម្ម​ក្នុង​កិច្ចការ​សង្គម​ខ្មែរ​ក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​វ៉ាស៊ីនតោន - កញ្ញា 13, 2024

    លោក  ខិន គិវ ជាកូនកំព្រាខ្មែរម្នាក់ដែលបានមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ១៩៨០ ក្នុងនាមជាជនភៀសខ្លួន។ ក្រោយពីការតស៊ូជម្នះឧបសគ្គរាប់មិនអស់ក្នុងជីវិតលើទឹកដីថ្មីអស់ពេលជាង២០ឆ្នាំមក លោកបានក្លាយជាអ្នកឯកទេសនិងគ្រូបង្រៀនខាងបច្ចេកវិទ្យាព័ត៌មាននៅមហាវិទ្យាល័យ Montgomery College ក្នុងរដ្ឋ Maryland។ នៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ កាលពីពេលកន្លងទៅនេះ លោក ខិន គិវ បានថ្លែងថា លោកនៅតែបន្តបង្រៀននិងថែមទាំងឆ្លៀតពេលស្ម័គ្រចិត្តជួយសហគមន៍ខ្មែរក្នុងតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីតបស្នងនិងជាការដឹងគុណដល់អ្នកដែលបានជួយជ្រោមជ្រែងលោកផងដែរ៕

  17. 34

    អតីតជនភៀសខ្លួនខ្មែរលោក តាន់ សុខ ប្រែខ្លួនឯងពីកម្មករ ទៅជាថៅកែរោងចក្រនៅអាមេរិក - កញ្ញា 13, 2024

    អតីតជនភៀសខ្លួនខ្មែរម្នាក់គឺលោក តាន់ សុខ បានកែខៃជីវិតខ្លួនឯងពីកម្មករដែលទទួលបានប្រាក់ឈ្នួលតិចតូចពេលមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ ១៩៨០ រហូតក្លាយទៅជាថៅកែខ្លួនឯង។ សព្វថ្ងៃលោកជាម្ចាស់រោងចក្រស្លលោហធាតុមួយឈ្មោះថា TSB FOUNDRY ក្នុងក្រុង Salt Lake City នៃរដ្ឋ Utah ហើយគ្រប់គ្រងមុខជំនួញមួយចំនួនទៀតក្នុងរដ្ឋនោះផងដែរ។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក សាយ មុន្នី នៃវីអូអេ ថា ជោគជ័យក្នុងមុខរបររបស់លោក បានមកពីការតស៊ូប្រឹងប្រែងធ្វើការដោយមិនខ្លាចនឿយហត់៕

  18. 33

    សំឡេងជំនាន់ថ្មី៖ YEP Academy ភ្ជាប់​ទំនាក់​ទំនង​យុវជន​ជាមួយ​ធម្មជាតិ​និង​ភាព​ជា​ខ្លួន​ឯង - កញ្ញា 09, 2024

    គម្រោង YEP Academy បង្កើត និងដឹកនាំដោយក្រុមយុវជនចម្រុះដែលមានចំណង់ចំណូលចិត្តចំពោះធម្មជាតិ សកម្មភាពក្រៅ និងការពង្រឹងអំណាច នៅក្នុងការដឹកនាំ និងសម្របសម្រួលយុវជនក្នុងការចូលរួមសកម្មភាពនានានៅខាងក្រៅ និងបង្កើតផលវិជ្ជមានលើខ្លួនឯង សហគមន៍ និងបរិស្ថាន។ កញ្ញា លី ស៊ូហ៊ាង សហស្ថាបនិក YEP Academy លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឱ្យវីអូអេថា YEP Academy ផ្តល់ឱកាសឱ្យយុវជនភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងភាពជាខ្លួនឯង៕

  19. 32

    លោក មាជ សុវណ្ណារ៉ា ប្តេជ្ញាតតាំងក្តីនៅកម្ពុជា ទោះប្រឈមការចាប់ខ្លួន - កញ្ញា 06, 2024

    កាលពីពេលថ្មីៗនេះ តុលាការខេត្តរតនគិរីបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា នៅក្នុងសំណុំរឿងដែលកើតឡើងមួយឆ្នាំមកហើយ។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៤ លោក មាជ សុវណ្ណារ៉ា អះអាងថា លោកកំពុងស្វះស្វែងចូលតតាំងក្តីនៅកម្ពុជា ទោះប្រឈមនឹងការចាប់ខ្លួនក៏ដោយ៕

  20. 31

    ពលករចំណាកស្រុក៖ ពលករ​ខ្មែរ​នៅ​ថៃ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​និង​អត់​ការងារ​ធ្វើ - កញ្ញា 05, 2024

    ខណៈដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ព្រមទាំងវិបត្តិផ្សេងៗ ពលករកម្ពុជាដែលកំពុងចំណាកស្រុកធ្វើការនៅក្រៅប្រទេស ពិសេសប្រទេសថៃ ក៏កំពុងប្រឈមនឹងបញ្ហាការងារ ជាពិសេសបញ្ហាប្រឈមពីការធ្វើចំណាកស្រុកដោយមិនមានឯកសារ។ លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុក និងជាក្រុមការងារមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា ក្នុងរយៈពេលជាងបីខែកន្លងទៅនេះ ពលករខ្មែរជាង ២០០នាក់ ត្រូវបានចាប់ខ្លួនដោយសារការធ្វើចំណាកស្រុកដោយមិនមានឯកសារ ខណៈដែលពលករខ្មែរជាច្រើនទៀតកំពុងប្រឈមនឹងការអត់មានការងារធ្វើនៅប្រទេសថៃ៕

  21. 30

    សំឡេង​ជំនាន់​ថ្មី៖ លោក ទីវ តារារិទ្ធ នឹង​ប្រើ​ពេល​មួយឆ្នាំ​ជិះកង់ទៅអឺរ៉ុប​រ៉ៃអង្គាសប្រាក់​២៥ម៉ឺន​ដុល្លារ​​សម្រាប់កុមារកម្ពុជា - សីហា 09, 2024

    លោក​ទីវ តារារិទ្ធ គឺជា​អ្នក​បង្កើត​មាតិកា​លើ​បណ្តាញ​សង្គម និង​ជាអ្នកជិះកង់​រៃអង្គាសប្រាក់​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យកុមារអង្គរ។ លោក​បាន​ចាប់​ផ្តើម​ជិះកង់​ចាកចេញ​ពី​ប្រទេសកម្ពុជា​កាល​ពី​ដើម​ខែមិថុនា កាត់​តាម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​មួយចំនួន ដើម្បី​ទៅ​កាន់​បណ្តា​ប្រទេស​នៅអឺរ៉ុប។ លោក ទីវ តារារិទ្ធ លើកឡើង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មាន​ឱ្យ​វីអូអេថា គម្រោង​ជិះកង់​ទៅកាន់​បណ្តា​ប្រទេសនៅ​អឺរ៉ុបនេះ នឹង​ត្រូវ​ចំណាយ​ពេល​មួយឆ្នាំ ដើម្បី​រៃអង្គាស​ប្រាក់​ឱ្យបាន​២៥​ម៉ឺន​ដុល្លារ​សម្រាប់​មន្ទីរពេទ្យ​ទាំង​ពីរ​។ ​សូមអស់​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​នេះ​ទាំង​ស្រុងដូចតទៅ៕

  22. 29

    ពលករចំណាកស្រុក៖ គម្រោង​សហគ្រិន​ភាព​សម្រាប់​ពលករ​ទេសន្តរ​ប្រវេសន៍​ដែល​វិល​មក​ស្រុក​កំណើត​វិញ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ - សីហា 01, 2024

    ពលករកម្ពុជាដែលកំពុងធ្វើចំណាកស្រុកធ្វើការនៅក្រៅប្រទេសទាំងមានឯកសារ និងមិនមានឯកសារប្រមាណជាពីរលាននាក់។ ពួកគេមួយចំនួនដែលត្រឡប់មកកម្ពុជាវិញតែងប្រឈមនឹងផលលំបាកក្នុងការស្វែងរកការងារធញវើ ហើយខ្លះនាំយកបញ្ហាផ្លូវចិត្តមកជាមួយក៏បាន។ អ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកសារព័ត៌មានវីអូអេថា អង្គការ IOM បានបង្កើត គម្រោងសហគ្រិនភាពសម្រាប់ពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់ ដើម្បីជួយកាត់បន្ថយភាពក្រីក្រតាមរយៈការបណ្តុះបណ្តាលពួកគេឱ្យចេះបង្កើតមុខរបរដោយខ្លួនឯង៕

  23. 28

    បទសម្ភាសន៍​ VOA៖ អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​អាមេរិកាំង រំឮក​ជីវិត​ឳពុក​ដែល​ជា​តួអង្គ​នៃ​រឿង«​វាល​ពិឃាត»  - កក្កដា 27, 2024

    នៅ​ឆ្នាំ​នេះ​គឺ​ជា​ខួប​លើក​ទី​៤៥​ដែល​ពលរដ្ឋ​កម្ពុជា​បាន​រត់ភៀសខ្លួន​ចេញ​ពី​មាតុភូមិ​ក្រោយ​ការដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩។ ក្នុង​ឆ្នាំ​នេះ​ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នឹង​សម្ភាស​អតីត​ជនភៀសខ្លួន​ខ្មែរ​ជាច្រើន​ដែល​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ឲ្យ​ពួកគេ​បង្ហាញ​ពី​ដំណើរ​ជីវិត​ដែល​នៅ​ឆ្ងាយ​ពី​មាតុភូមិ។ ជន​ភៀស​ខ្លួន​ម្នាក់​គឺ​លោក ឌិត​ ព្រន បាន​ប្រថុយ​ជីវិត​លួច​រត់​គេច​ចេញ​ពី​របប​ខោ​អាវ​ខ្មៅទៅ​កាន់​ព្រំដែន​ថៃ​នៅ​ឆ្នាំ​១៩៧៩ ហើយទី​បំផុត​ក៏​បាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ឡើង​វិញក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៨០។ បទ​ពិសោធន៍​ដែល​លោក​បាន​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម ត្រូវ​បាន​ផលិត​ជា​ខ្សែ​ភាពយន្ត​ដ៏​ល្បីល្បាញ​រឿង​«វាលពិឃាត»ដែល​ទទួល​បាន​ពានរង្វាន់​អូស្កា​នៅ​ឆ្នាំ​១៩៨៥។   លោក សាយ មុន្នី នៃ​វីអូអេ បាន​សម្ភាសន៍​លោក ឌិត ទីតូនី បច្ចុប្បន្ន​អាយុ​៦០​ឆ្នាំ ដែល​ជា​អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​និង​ជា​កូន​ប្រុស​ច្បង​របស់​លោក ឌិត​ ព្រន អតីត​អ្នក​សារព័ត៌មាន​ថត​រូប​ឲ្យ​កាសែត​ The New York Timesដូច​តទៅ៖

  24. 27

    សំឡេងជំនាន់ថ្មី៖ រដ្ឋាភិបាលថ្មីគួរបញ្ឈប់ការដឹកនាំបែបរឹតត្បិតដើម្បីធានាភាពសុខដុមរបស់ប្រជាជន - កក្កដា 13, 2024

    អំឡុងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលមានរយៈពេលជិតមួយឆ្នាំមកនេះ សកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងបង្ខំ ចំណែកមន្រ្តីការពារសិទ្ធិកម្មកររបស់អង្គការសង់ត្រាល់រងការប្តឹងផ្តល់ ស្របពេលដែលសកម្មជនសង្គម សកម្មជនគណបក្សប្រឆាំង និងថ្នាក់ដឹកនាំសហជីពមួយចំនួនដែលភាគច្រើនជាយុវជន កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេ ថា មេដឹកនាំរដ្ឋាភិបាលថ្មីគួរប្តូរពីការដឹកនាំបែបរឹតត្បិតមកជាការដឹកនាំបែបប្រជាធិបតេយ្យពេញលេញ ដើម្បីជំរុញឱ្យកម្ពុជាមានការអភិវឌ្ឍកាន់តែប្រសើរ និងមានសុខដុមរមនាសម្រាប់ប្រជាជន៕

  25. 26

    បទសម្ភាសន៍ VOA៖ និស្សិត​ខ្មែរ​អាមេរិកាំង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ​ល្បី UCLA - កក្កដា 04, 2024

    កញ្ញា Parissa Lor-Tim គឺ​ជា​កូនខ្មែរ​អាមេរិកាំងដែល​បានកើត​ហើយ​និង​ធំ​ដឹង​ក្ដី​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ កញ្ញា​គឺ​ជា​និស្សិត​ខ្មែរ​អាមេរិកាំងថ្នាក់​ឧត្តមសិក្សា​ជំនាន់​ទី​មួយ​នៅ​ក្នុង​គ្រួសារ​របស់​កញ្ញា។ ក្រុម​គ្រួសារ​របស់​កញ្ញា​គឺ​ជា​ជនភៀសខ្លួន​ខ្មែរ​ដែល​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។ បច្ចុប្បន្ន​នេះ កញ្ញា Parissa គឺ​ជា​និស្សិត​ឆ្នាំ​ទីពីរ​នៃ​សាកលវិទ្យាល័យ​ដ៏ល្បី​ University of California, Los Angeles (UCLA) សិក្សា​មុខជំនាញ​សង្គមវិទ្យា ដោយ​ផ្ដោត​លើ​ជំនាញ​វិទ្យាសាស្ត្រ​ទិន្នន័យ​និង​កិច្ចការ​សាធារណៈ។ កញ្ញា ឡាយ អានជូលីណា ដែល​ជា​និស្សិត​ចុះ​កម្មសិក្សា​នៅ​ VOA​ បាន​សម្ភាស​កញ្ញា Parissa Lor-Tim អំពី​ការ​តាំង​ចិត្ត​សិក្សា​នៅសាកលវិទ្យាល័យលំដាប់​កំពូល​មួយ​នេះ។ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​នេះ​ ដែល​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសាខ្មែរ​ដូច​ត​ទៅ៕

  26. 25

    ពលករ​ចំណាក​ស្រុក៖ រដ្ឋាភិបាល​កម្ពុជា​គួរ​សម្រួល​ការ​រៀបចំ​ឯកសារ​ឱ្យ​ពលករ​ដែល​ត្រូវ​ថៃ​ចាប់​ខ្លួន​អាច​ធ្វើការ​ស្រប​ច្បាប់ - មិថុនា 22, 2024

    ចាប់តាំងពីដើមខែមិថុនាមក ស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបង្ហាញថា ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសដោយមិនមានឯកសាររាប់រយនាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ។ ក្រៅពីការចាប់បញ្ជូនពលកររាប់រយនាក់មកកម្ពុជាវិញ ក៏ឃើញមានការផ្សាយរបស់សារព័ត៌មានថៃ The Nation ថាមានការចាប់ខ្លួនពលករខ្មែរប្រមាណជា៤ពាន់នាក់ ក្នុងអំឡុងការចាប់ខ្លនពលករបរទេសផ្សេងទៀតជាងពីរម៉ឺននាក់នៅប្រទេសថៃ។ លោក លឹង សុផុន មន្ត្រីគម្រោងពលករចំណាកស្រុក និងជាក្រុមការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា នៃវីអូអេថា រដ្ឋាភិបាលកម្ពុជាគួរសម្រួលការរៀបចំឯកសារដើម្បីឱ្យពលករទាំងនោះមានលទ្ធភាពធ្វើការស្របច្បាប់នៅប្រទេសថៃ៕

  27. 24

    សំឡេងជំនាន់ថ្មី៖ ការបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាត្រូវចាប់ផ្តើមពីមន្រ្តីរដ្ឋាភិបាល - មិថុនា 07, 2024

    ខែមិថុនា គឺជា «ខែមោទនភាព» ឬហៅជាភាសាអង់គ្លេសថា “Pride Month” ដែលប្រារព្ធឡើងដើម្បីឧទ្ទិស និងរំឭកដល់មោទនភាពចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+)។ នៅកម្ពុជា អង្គការ និងសកម្មជនមួយចំនួនក៏បានប្រារព្ធខែមោទនភាពនេះផងដែរ។ យ៉ាងនេះក្តី ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា នៅតែជាបញ្ហាចោទនៅកម្ពុជា។ សុទ្ធ ពៅសំណាង សកម្មជនការពារសិទ្ធិសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងជាសមាជិកក្រុមប្រឹក្សាយោបល់យុវជននៃអង្គការសហប្រជាជាតិ (UNYAP) លើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ ថា ការបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាអាចធ្វើទៅបាន លុះត្រាតែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចាប់ផ្តើមអនុវត្តការបញ្ឈប់ការរើសអើងជាមុន៕

  28. 23

    ការរីកចម្រើនទំនាក់ទំនងកម្ពុជាអាមេរិក ក្រោយទស្សនកិច្ចលោក Lloyd Austin ទំនងអាចជម្រះឥទ្ធិពលចិន - មិថុនា 06, 2024

    អង្កការតាក់តែងគោលនយោបាយកម្ពុជា Future Forum ថា អាមេរិកទំនងចង់បានសមយុទ្ធរួមគ្នាជាមួយកម្ពុជាឡើងវិញ ក្នុងចំណោមកិច្ចសហប្រតិ្តបត្តិការផ្សេងៗទៀតជាមួយកម្ពុជា ក្រោយទស្សនកិច្ចរដ្ឋមន្ត្រីការពារជាតិអាមេរិកដែលបានបង្កើនការរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការឡើងវិញ។ លោក សុខ ខេមរា នៃ វីអូអេ បានធ្វើបទសម្ភាសន៍ជាមួយលោក អ៊ូ វីរៈ ប្រធានអង្គការអនាគតកម្ពុជា (Future Forum) តាមទូរសព្ទកាលពីថ្ងៃពុធ អំពីគោលនយោបាយសហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូបាស៊ីហ្វិកនិងកម្ពុជា៕

  29. 22

    ខ្មែរ​អាមេរិកាំង​លើក​កម្ពស់​«មរតក​អតីតកាល» ​បន្ទាប់​ពី​ជួយ​អាមេរិក​ធ្វើ​សង្គ្រាម​ជាង​បួន​ទស្សវត្សរ៍ - ឧសភា 09, 2024

    ខ្មែរអាមេរិកាំង​ ជា​ជន​ភៀសខ្លួន​ លោក សេក កុសល ជា​ប្រធាន​អង្គការ ​IKARE ​(អាយឃ៊ែ) ​បានថ្លែង​ពី​បេសកកម្ម​របស់​អង្គការ​ដែល​បាន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ជា​អតីត​យុទ្ធជន​ជាច្រើន​បាន​ទទួល​ ស្គាល់​ពី​សភា​និង​រដ្ឋាភិបាល​អាមេរិក​ក្នុង​តួនាទី​ជា​យុទ្ធមិត្ត​រួមអាវុធ​ក្នុង​សមូរភូមិ​ក្នុង​សង្គ្រាម​ស៊ីវិល​កាលពី​ជាង​៤០ឆ្នាំ​មុន។ ការ​តស៊ូមតិ​នេះ​ជា​កិច្ចការ​មួយ​ផ្នែក​ក្នុង​ចំណោម​ផែនការ​ច្រើន​ទៀត។ លោក សុខ ខេមរា ​នៃ វីអូអេ ​បាន​ជួប​សម្ភាសន៍​តាម​ទូរសព្ទ​ជាមួយ​លោក​ សេក កុសល ​ប្រធាន​អង្គការ IKARE ​ពីរដ្ឋ​មីនីសូតា​អំពី​កិច្ចការ​របស់លោក​និង​អំពី​ជីវិត​ជា​ជនភៀសខ្លួន​និង​ជាអ្នក​រួច​ជីវិត​សម័យ​ខ្មែរក្រហម។ សូម​ស្តាប់​កិច្ចសម្ភាសន៍​នេះ​ដូចតទៅ។

  30. 21

    ជនភៀស​ខ្លួននៃ​របប​ខ្មែរក្រហម​ជា​ខ្មែរ​អាមេរិកាំង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​តស៊ូមតិ​ផ្នែក​សិទ្ធិមនុស្ស - មេសា 26, 2024

    លោក យ័ប គឹម​ទឹង​ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​ហើយ​បានរត់​ភៀសខ្លួន​ចេញពី​របប​ខ្មែរ​ក្រហម​សម្លាប់រង្គាល​បាន​និយាយ​ថា​ការ​តស៊ូ​មតិ​ផ្នែក​សិទ្ធ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​មាន​សារៈសំខាន់​នឹក​ស្មាន​មិនដល់​។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅលើ​ការ​ជួយ​គាំទ្រ​និង​ការ​បន្តការ​តស៊ូមតិ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ការ​តស៊ូ​មតិ​ជាមួយ​សភា​និង​រដ្ឋាភិបាល​អាមេរិកាំង​ និង​ ការ​គាំទ្រ​រួមគ្នា​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជាច្រើន​ទៀត។ លោក​ សុខ ខេមរា ​នៃ វីអូអេ ​បាន​ជួប​សម្ភាសន៍​លោក យ័ប គឹមទឹង ​ប្រធាន​អង្គការ ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ​(CAHRAD) នៅ​រដ្ឋ​វីជីនៀ ​សហរដ្ឋ​អាមេរិក។ សូម​ស្តាប់​កិច្ច​សម្ភាសន៍​នេះ​ដូច​តទៅ៖

  31. 20

    ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ចែករំលែកបទពិសោធន៍តស៊ូនៅអាមេរិកនិងអតីតកាល - មេសា 17, 2024

    ក្រោយ៤៩ឆ្នាំដែលរងគ្រោះដោយសាររបបខ្មែរក្រហម លោក Bryant Ben បានចែករំលែកបទពិសោធន៍ដ៏សោកសៅនិងការតស៊ូរបស់លោកក្នុងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិកក្រោយភៀសខ្លួនមកដល់។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសន៍លោក Bryant តាមទូរសព្ទពីទីក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័ញ៉ា។ លោក Bryant ធ្លាប់ជាជនរងគ្រោះដាក់ពាក្យប្តឹងនៅឯតុលាការកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិផងដែរ។ សូមស្តាប់កិច្ចសម្ភាសន៍វគ្គខ្លីដំបូងដូចតទៅ៕

  32. 19

    អ្នកនិពន្ធភ្លេងនៃក្រុមសៀក«មាសស»នៃអង្គការសៀកកម្ពុជា Phare ថា តន្ត្រីខ្មែរទទួលបានចំណាប់អារម្មណ៍ច្រើននៅលើឆាកអន្តរជាតិ - ធ្នូ 22, 2023

    ក្រុមសៀក «ហ្វា» មកពីទីក្រុងសៀមរាបប្រទេសកម្ពុជាបា នធ្វើការសម្តែងសៀកដែលមានចំណងថា «មាសស» នៅក្នុងមហោស្រពមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ មានរយៈពេលមួយម៉ោង «មាសស» បានបង្ហាញពីសារសំខាន់របស់គ្រាប់អង្ករដែលជាអាហារដ៏ចាំចាច់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការសម្តែង «មាសស» នេះ ក៏បានទាក់ទាញចំនាប់អារម្មណ៍របស់់ទស្សនិកជន ទៅលើសាសនា ប្រពៃណីរបស់កម្ពុជា និងឧបករណ៍ភ្លេងខ្មែរដូចជារនាថឯក ពិណ ស្គរដៃ ទ្រ និងខ្លុយខ្មែរជាដើមដែលត្រូវបានប្រគុំផ្ទាល់នៅក្នុងការសម្តែងនោះ។ កញ្ញា ទុំ ម្លិះ នៃវីអូអេបានធ្វើការសម្ភាសន៍ជាមួយលោក នង ចន្ថា អ្នកនិពន្ធភ្លេង សម្រាប់ការសម្តែងសៀក«មាសស» នៅទីក្រុងញូវយ៉ក៕

  33. 18

    យុវជនចង់ឃើញភាគីពាក់ព័ន្ធចូលរួមជាមួយមេដឹកនាំពិភពលោកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ - ធ្នូ 05, 2023

    សន្និសីទភាគីទៅកាន់អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លើកទី២៨ ឬហៅថា COP28 កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជជែក និងយល់ព្រមលើមធ្យោបាយដោះស្រាយវិបត្តិអាកាសធាតុ។ យុវជនកម្ពុជាដែលកំពុងចូលរួមក្នុងសន្និសីទនេះបានចែករំលែកបទពិសោធន៍ និងចង់ឃើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការជាមួយមេដឹកនាំពិភពលោករួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍កញ្ញា ហ៊ង សុជាតា ប្រតិភូយុវជនផ្នែកអាកាសធាតុពីកម្ពុជាដែលកំពុងចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ ឬហៅថា COP28 អំពីក្តីរំពឹងរបស់យុវជនពីភាគីពាក់ព័ន្ធនិងមេដឹកនាំពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួល៕ (បទសម្ភាសន៍នេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)

  34. 17

    យុវជនកម្ពុជានៃសន្និសីទ COP28 ប្តេជ្ញាបន្តសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ - ធ្នូ 05, 2023

    បម្រែបម្រួលអាកាសធាតុកំពុងជាបញ្ហាចោទរបស់ពិភពលោក និងកម្ពុជា។ របាយការណ៍របស់អង្គការយូនីសេហ្វ ចេញកាលពីឆ្នាំ២០២១ បង្ហាញថា មនុស្សវ័យក្មេងដែលរស់នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងចំណោមក្រុមដែលប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កការគំរាមកំហែងដល់សុខភាព ការអប់រំ និងការទទួលបានការការពារ។ យុវជនមកពីកម្ពុជាចំនួនមួយចំនួនបាននិងកំពុងចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឬហៅថា COP28 ដែលធ្វើឡើងក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ២០២៣។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍កញ្ញា អ៊ុត ច័ន្ទតារាពេជ្រ អ្នករៀបចំកម្មវិធី«សន្និសីទយុវជនក្នុងស្រុក» ប្រទេសកម្ពុជា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងការចូលរួមសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់យុវជនក្នុងបន្តសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុដើម្បីចីរភាព៕ (បទសម្ភាសន៍នេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

បទសម្ភាសន៍វីអូអេ (VOA Interview) នាំ​មក​ជូន​នូវ​គំនិតថ្មី​ក៏ដូចជាទស្សន​វិស័យ​ជាច្រើន​របស់​វាគ្មិន​មក​ពី​គ្រប់វិស័យ និងគ្រប់​ដំណើរ​ជីវិត។

HOSTED BY

វីអូអេ

CATEGORIES

Frequently Asked Questions

How many episodes does បទ​សម្ភាសន៍ - វីអូអេ have?

បទ​សម្ភាសន៍ - វីអូអេ currently has 34 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is បទ​សម្ភាសន៍ - វីអូអេ about?

បទសម្ភាសន៍វីអូអេ (VOA Interview) នាំ​មក​ជូន​នូវ​គំនិតថ្មី​ក៏ដូចជាទស្សន​វិស័យ​ជាច្រើន​របស់​វាគ្មិន​មក​ពី​គ្រប់វិស័យ និងគ្រប់​ដំណើរ​ជីវិត។

How often does បទ​សម្ភាសន៍ - វីអូអេ release new episodes?

បទ​សម្ភាសន៍ - វីអូអេ has 34 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to បទ​សម្ភាសន៍ - វីអូអេ?

You can listen to បទ​សម្ភាសន៍ - វីអូអេ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts បទ​សម្ភាសន៍ - វីអូអេ?

បទ​សម្ភាសន៍ - វីអូអេ is created and hosted by វីអូអេ.
URL copied to clipboard!