EPISODE · Jun 29, 2017 · 27 MIN
Hello VOA វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា៖ អ្នកប្រើប្រាស់គួរចែករំលែកព័ត៌មានអំពីទីតាំងរថយន្តក្រុងសាធារណៈ - មិថុនា 30, 2017
from វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ · host ហុង ចិន្តា
មានប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរអំពីការចំណាយពេលយូរក្នុងការរង់ចាំរថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ហើយថែមទាំងមិនដឹងពីពេលវេលាប្រាកដដែលរថយន្តមកដល់ទៀតផង។ ដោយធ្លាប់ជួបប្រទះនឹងបញ្ហាដូចគ្នានេះដែរ ថ្មីៗនេះ កញ្ញា ប្លុង ម៉ាលីពណ៌ បានបង្កើតកម្មវិធីទូរស័ព្ទ Stops Near Me ដែលផ្តល់អត្ថប្រយោជន៍ទៅលើការផ្តល់ព័ត៌មានមួយចំនួនដូចជា អំពីទីតាំងចំណតរថយន្តក្រុងបន្ទាប់ និងពេលវេលាដែលរថយន្តក្រុងនឹងមកដល់ជាដើម។ ប៉ុន្តែកញ្ញា ម៉ាលីពណ៌ ដែលជាសហស្ថាបនិកកម្មវិធីទូរស័ព្ទនេះ បានអំពាវនាវនៅក្នុងកម្មវិធី Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាលពីយប់ថ្ងៃព្រហស្បតិ៍ថា សូមឲ្យសាធារណៈជនដែលប្រើប្រាស់កម្មវិធីទូរស័ព្ទនេះ ជួយចែករំលែកព័ត៌មានអំពីទីតាំងរបស់ខ្លួនលើកម្មវិធីទូរស័ព្ទនេះ ដើម្បីឲ្យកម្មវិធីទូរស័ព្ទនេះអាចទាញយកព័ត៌មានអំពីទីតាំងរបស់រថយន្តដែលខ្លួនកំពុងជិះយកទៅចែករំលែកដល់អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទនេះដទៃទៀតបាន៕ (ហុង ចិន្តា, Hello VOA វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, វ៉ាស៊ីនតោន/ភ្នំពេញ, ២៩ មិថុនា ២០១៧)
Embed this episode
Ready to play
Hello VOA វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា៖ អ្នកប្រើប្រាស់គួរចែករំលែកព័ត៌មានអំពីទីតាំងរថយន្តក្រុងសាធារណៈ - មិថុនា 30, 2017
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.