Skip to content
វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ podcast artwork

PODCAST · news

វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ

by វីអូអេ

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Publisher-supplied feed metadata · PodParley refreshed Apr 16, 2026 · Source feed

Episodes

  1. Hello VOA៖ តើ​អ្វី​ជា​បច្ចេកវិទ្យា​បញ្ញា​និម្មិត A.I. - វិច្ឆិកា 02, 2019

    បច្ចេកវិទ្យា​បញ្ញា​និម្មិត Artificial Intelligence ឬ A.I. កំពុង​តែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​គ្រប់​វិស័យ​ រួម​ទាំង​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ។ លោក ចាប ចិត្រា អ្នកយកព័ត៌មាន VOA ទើប​បាន​ចូល​រួម​សន្និសីទ​ស្ដី​ពី​ «ក្រមសីលធម៌​នៃ​បច្ចេកវិទ្យា​បញ្ញា​និម្មិត A.I.‍» នៅ​ឯ​សាកលវិទ្យាល័យ Stanford...

  2. បទសម្ភាសន៍ VOA៖ អ្នក​ដឹកនាំ​ស្ត្រី​វ័យ​ក្មេង​ជំរុញ​ស្ត្រី​បន្ថែម​ទៀត​ក្នុង​វិស័យ​សហគ្រិនភាព​បច្ចេកវិទ្យា - មេសា 05, 2019

    ទូត​តំណាង​កម្មវិធី​ Technovation Cambodia ប្រចាំ​តំបន់ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា CamSolution ក្នុង​ប្រទេស​កម្ពុជា ចង់​ជំរុញ​ឱ្យ​មាន​ស្ត្រី​ខ្មែរ​ច្រើន​ថែម​ទៀត ចូល​ប្រឡូក​ក្នុង​វិស័យបច្ចេកវិទ្យា ​ដោយ​ប្រើប្រាស់​សហគ្រិន​ភាព​និង​ការ​ជឿជាក់​លើ​ខ្លួនឯង។ លោក សាយ មុន្នី នៃ​វីអូអេ...

  3. Hello VOA៖​ វិធីសាស្ត្រ​សម្គាល់​បន្លែ​សុវត្ថិភាព​និង​បច្ចេកទេស​កសិកម្ម​ថ្មី​ជា​គន្លឹះ​ជួយ​ពង្រីក​ទីផ្សារ​​ - កុម្ភៈ 19, 2019

    ទោះ​បី​កន្លង​មក​សាធារណជន​តែង​មាន​ការ​បារម្ភ​ចំពោះ​ម្ហូប​អាហារ​និង​កសិផល​ដែល​ប្រើប្រាស់​ជាតិ​គីមី​ក្នុង​ទី​ផ្សារ​កម្ពុជា ក៏​ស្ថានភាព​នេះ​មិន​ទាន់​បាន​ជំរុញ​ឲ្យ​ទីផ្សារ​បន្លែ​សុវត្ថិភាព​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ទេ។ លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ»...

  4. Hello VOA៖ បច្ចេកវិទ្យា​ផ្តល់​ផល​វិជ្ជមាន​ដល់​អ្នក​មាន​ជំនាញ តែ​ផ្តល់​ផល​អវិជ្ជមាន​ដល់​អ្នក​គ្មាន​ជំនាញ - ធ្នូ 18, 2018

    បច្ចេកវិទ្យា​មាន​ច្រើន​សណ្ឋាន​តាំង​ពី​ផ្នែក​ព័ត៌មាន​វិទ្យា​ដល់​ផ្នែក​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ។​ បច្ចេកវិទ្យា​ជួយ​បង្កើន​ផលិតភាព​ ប្រសិទ្ធភាព​ និង​ធ្វើ​ឲ្យ​ផលិតផល​មានតម្លៃ​ទាប​ជាង​មុន។​ ផ្ទុយ​ទៅ​វិញ​បច្ចេកវិទ្យា​ក៏​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទីផ្សារ សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ...

  5. បទសម្ភាសន៍ VOA៖ យុវតី​កម្ពុជា​មាន​ស្នាដៃ​បង្កើត​មនុស្ស​យន្ត​ក្នុង​កម្មវិធី​អន្តរជាតិ - វិច្ឆិកា 05, 2018

    យុវតី​បី​នាក់​ដែល​ជា​សិស្ស​វិទ្យាល័យ​នៅ​ឡើយ មាន​សមត្ថភាព​បង្កើត​មនុស្ស​យន្ត ឬ​ហៅថា រូប៊ូត ទោះបី​ជា​ពួកគេ​មាន​ការ​លំបាក​ខ្លះៗ​ក្តី។ សមត្ថភាព រួម​ទាំង​ការ​ចូលចិត្ត​វិស័យ​បច្ចេកវិទ្យា បាន​ធ្វើ​ឲ្យ​ពួកគេ​តស៊ូ​ជម្នះ​ការ​លំបាក​នានា​ទាំង​នោះ។ ថ្មីៗនេះ ក្រុម​យុវតី​នេះ...

  6. Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ វិធីសាស្ត្រ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ (ភាគ២) - វិច្ឆិកា 02, 2018

    លោក គុណ ចិន្តា អ្នក​គ្រប់​គ្រង​ផ្នែក​អនឡាញ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឬ Cambodian Center for Independent Media បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ស្ដីពី ​«‍វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ២០១៨​នេះ ហើយបាន​ថ្លែង​ថា៖...

  7. Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ វិធីសាស្ត្រ​ទប់ទល់​នឹង​ព័ត៌មាន​ក្លែងក្លាយ (ភាគ១) - តុលា 30, 2018

    លោក គុណ ចិន្តា អ្នក​គ្រប់​គ្រង​ផ្នែក​អនឡាញ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឬ Cambodian Center for Independent Media បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ស្ដីពី ​«‍វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែ​តុលា ឆ្នាំ២០១៨​នេះ ហើយបាន​ថ្លែង​ថា៖...

  8. Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ សក្ដានុពល​នៃ​មុខ​​ជំនាញ​សិក្សា​ព័ត៌មាន​វិទ្យា ​ក្នុង​សម័យ​ទំនើប - តុលា 02, 2018

    លោក យូ រតនៈសំរិទ្ឋ អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Things9 ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ចូល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA ស្ដីពី ​«‍វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា» កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១ ខែ​តុលា ឆ្នាំ២០១៨​នេះ ហើយ​បានលើកឡើងថា៖ ‍«មិន​ថា​ប្រទេស​ណា​ទេ...

  9. បទសម្ភាសន៍ VOA៖ ​ទោះ​ខ្វះ​ជំនាញ ​តែ​ដោយ​សារ​ការ​ប្តេជ្ញា ​សហគ្រិនស្ត្រី​ម្នាក់​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា InoTED - កញ្ញា 24, 2018

    កញ្ញា​ ទូច សុជាតិតា គឺជា​សហស្ថាបនិក​នៃ​ក្រុមហ៊ុន InoTED ដែល​ផ្តល់​សេវាកម្ម និង​ប្រឹក្សាយោបល់​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ព័ត៌មាន ដើម្បី​ដោះស្រាយ​កត្តា​ប្រឈម​ផ្សេងៗ​ក្នុង​វិស័យ​អប់រំ ទេសចរណ៍ និង​វិស័យ​កសិកម្ម​ឧស្សាហកម្ម។ កញ្ញា​ សុជាតិតា ក៏ជា​សហគ្រិន​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​១២នាក់...

  10. បទសម្ភាសន៍ VOA៖ វិស័យ STEM នៅ​កម្ពុជា​និង​សក្តានុពល​នៃ​វិស័យ​ដ៏​សំខាន់​នេះ​សម្រាប់​កម្ពុជា - កញ្ញា 22, 2018

    លោកស្រី Ayanna Howard គឺ​ជា​⁠នាយិកា​សាលាព័ត៌មាន​វិទ្យា​នៃ​វិទ្យាស្ថានបច្ចេកវិទ្យា​ Georgia Institute of⁠ Technology និង​ជា​ស្ថាប​និក​ក្រុម​ហ៊ុន Zyrorobotics⁠ ដែល​មាន​គោល​បំណង​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​កុមារ​ជាមួយ​នឹង​មុខ​វិជ្ជា​វិទ្យាសាស្រ្ត បច្ចេក​វិទ្យា​ វិស្វកម្ម និង​គណិត​វិទ្យា​ ហៅ​កាត់​ថា...

  11. Hello VOA៖ អ្នកជំនាញ​ថា​កម្ពុជា​ត្រូវ​ខិតខំ​បង្រួម​គម្លាត​បច្ចេកវិទ្យា - កញ្ញា 06, 2018

    ក្នុងពេល​ដែល​ប្រទេស​វៀតណាម​នឹង​រៀបចំ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ ពី​ថ្ងៃទី​១១ដល់​១៣ ខែ​កញ្ញា​នេះ​ ដោយ​ផ្តោត​ជាសំខាន់​លើ​«សហគ្រិនភាព​និង​បដិវត្តន៍​ឧស្សាហកម្ម​លើកទី៤‍»​ អ្នក​ជំនាញ​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​នៅ​ខ្វះខាត​ធនធាន​ខាង​ផ្នែក​បច្ចេកវិទ្យា​ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ក្នុង​តំបន់។ លោក​ឈៀង...

  12. Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ កុំព្យូទ័រKoompi អាច​ជួយ​អ្នក​ប្រើប្រាស់​ឲ្យ​រៀន​បង្កើត​កម្មវិធី​ថ្មីៗ - សីហា 30, 2018

    Koompi គឺ​ជា​ម៉ាក​កុំព្យូទ័រ​យួរ​ដៃ ដែល​ផលិត​ឡើង​ដោយ​កូន​ខ្មែរ​មួយ​ក្រុម​។ កុំព្យូទ័រ​យួរ​ដៃ​ Koompi នេះ មាន​លក្ខណៈ​ពិសេស​ដែល​អាច​ជួយ​អ្នក​ប្រើប្រាស់​ឲ្យ​រៀន​បង្កើត​កម្មវិធី​ថ្មីៗដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​តែ​កម្មវិធី​ដែល​មាន​ស្រាប់...

  13. Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ កុមារ​អាច​ប្រើ​ Smartphone បាន ​តែ​ត្រូវ​មាន​ការ​ណែនាំ​ពី​ឪពុក​ម្តាយ - មីនា 29, 2018

    កុមារ​តូចៗ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ Smartphone បាន លុះត្រាតែ​មាន ការ​គ្រប់គ្រង​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ឪពុក​ម្តាយ។ នេះ​គឺ​ជា​ការ​លើកឡើង​នៅ​ក្នុង​កម្មវិធី​ Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា របស់​បណ្ឌិត អេង សុធីរ សាស្ត្រាចារ្យ​ផ្នែក​អប់រំ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ ​Lehigh University...

  14. Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ អាជីព​វិស្វករ​មិនមែន​សម្រាប់​តែ​បុរស​ទេ គឺ​សម្រាប់​អ្នក​មាន​សមត្ថភាព - មករា 30, 2018

    អ្នកស្រី ដួង ដានី ដែល​ជា​ប្រធាន​ការិយាល័យ​ស្ថានីយ៍​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​និង​គ្រប់គ្រង​ហេដ្ឋារចនា​សម្ព័ន្ធ​កាក​សំណល់​រឹង​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែង​ថា ការងារ​ជា​វិស្វករ​គឺ​មិន​មែន​ជា​ការងារ​បុរស​នោះ​ទេ...

  15. បទសម្ភាសន៍ VOA៖ ការសរសេរកូដ (Coding) ជាជំនាញ«ភាសា»បច្ចេកទេសសំខាន់សម្រាប់អនាគត - មករា 24, 2018

    លោក អ៊ិន វិសាល បានចាប់សរសេរកូដកុំព្យូទ័រឬ programming (coding) តាំងពីលោកមានអាយុ១២ឆ្នាំម្ល៉េះ គឺនៅពីឆ្នាំ២០០១ នៅពេលដែលតម្រូវការនៃជំនាញនេះមានតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក អ៊ិន វិសាល ជាសហស្ថាបនិកនិងជានាយកខាងបច្ចេកវិទ្យានៃក្រុមហ៊ុន «ខ្មែរឡូត» (Khmerload) និងហាង Little Fasion...

  16. បទ​សម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើន​​ប្រសិទ្ធភាព​និង​សក្តានុពល​នៃ​​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា - ធ្នូ 26, 2017

    ប​ច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ឬ​ fintech កំពុង​រីក​ចម្រើន​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​សក្តានុពល​នៃ​វិស័យ​នេះកំពុងទទួល​ការចាប់​អារម្មណ៍​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​សិក្សា​មួយ​បង្ហាញ​ថា ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​អាច​បំពេញ​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ចំនួន​៦​ពាន់លាន​ដុល្លារ​...

  17. បទសម្ភាសន៍​ VOA៖ ជ័យលាភី​មេដាយមាស​​ចែករំលែកបទពិសោធ​លក់សំបុត្រអនឡាញ - ធ្នូ 06, 2017

    ក្រុម​ហ៊ុន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន​បីបានទទួលមេដាយមាសក្នុងការប្រកួត​ប្រជែងផ្នែកជំនួញទូទាំងតំបន់អាស៊ីអាគ្នេយ៍ពីក្នុង​កម្មវិធី ASEAN ICT Award ​2017 ដែលបានធ្វើ​ឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅនៅទីក្រុង​សៀមរាប។ ក្រុម​ហ៊ុនទាំង​នោះ​គឺក្រុមហ៊ុន Codingate BookMeBus និង ​វិទ្យាស្ថាន​បើកទូលាយ Open...

  18. បទសម្ភាសន៍VOA៖ អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្នុង​វិស័យ​បច្ចេកវិទ្យា - វិច្ឆិកា 22, 2017

    លោក ទួន សាម៉ន ដែល​ជា​អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ឲ្យ​ក្រុមហ៊ុន Google តាមរយៈ​ការ​ផ្តល់​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ផ្លូវ​ថ្នល់​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រុមហ៊ុន Google ជ្រើសរើស​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី Google Local Guides…

    more
  19. Hello VOA៖ ប្រធានបទ​​​ប្លែកៗ​​មាន​ប្រយោជន៍​​ទាក់ទាញ​​​​ការ​ពិភាក្សា​​លើ​​​បណ្តាញ​សង្គម - វិច្ឆិកា 21, 2017

    ការ​រីកសាយ​នៃ​បណ្តាញ​សង្គមនៅ​កម្ពុជា ជា​ពិសេសប្រជាប្រិយភាព​នៃ​វីដេអូ​តាម​ហ្វេសប៊ុក បាន​បើក​ឱកាស​ដល់យុជន​កម្ពុជា​ទាំង​នៅ​ទី​ក្រុង​និង​ទី​ជនបទ ​អាច​ងាយផលិត​វីដេអូ​ប្លក់​ (vblog) ដើម្បី​ជំរុញ​ការ​ពិភាក្សាទៅ​លើ​ប្រធានបទ​សង្គម​នានា​ដែល​ពួក​គេ​គិត​ថា​មាន​ប្រយោជន៍...

  20. Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​គួរ​មាន​ភាព​ឯករាជ្យ​ខ្លួនឯង​ដើម្បី​បាន​ជោគជ័យ - តុលា 31, 2017

    អ្នកស្រី គង់ សូរីតា នាយិកា​ក្រុមហ៊ុន Ocean Technology ដែល​នាំ​ចូល​ឧបករណ៍​បច្ចេកវិទ្យា​ GPS សម្រាប់​កំណត់​ទីតាំង​ និង​ប្រព័ន្ធ​តាមដាន​ទីតាំង​យានយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា ដើម្បី​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឲ្យ​បាន​ជោគជ័យ​ស្ត្រី​គួរ​តែ​មាន​ឯករាជ្យខ្លួនឯង...

  21. បទសម្ភាសន៍ VOA៖ កម្មវិធី IVLP និង​សហគ្រិន​ភាព​បច្ចេកវិទ្យា​នៅ​កម្ពុជា - តុលា 13, 2017

    ថ្មីៗ​នេះ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ជ្រើសរើស​សហគ្រិន​បច្ចេកវិទ្យា​វ័យ​ក្មេង​ចំនួន​ ៧នាក់​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ភាពជា​អ្នក​ដឹកនាំ​ International Visitor Leadership Program (IVLP) នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រយៈពេល​៣សប្តាហ៍​ក្រោម​ប្រធាន​បទ...

  22. បទ​សម្ភាសន៍ VOA៖ យុវនារី​ខ្មែរ​ដែល​ចុះ​កម្មសិក្សា​នៅ​ក្រុមហ៊ុន​ Google ចង់​ឲ្យ​​មាន​អង្គការ​ជួយ​ដល់​ស្ត្រី​ក្នុង​បច្ចេកវិទ្យាកាន់តែ​ច្រើន - សីហា 22, 2017

    មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ កញ្ញា គី វិល័យវណ្ណ អាយុ​២៣​ឆ្នាំ ជា​និស្សិត​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ Brown University ក្នុង​រដ្ឋ Rhode Island សហរដ្ឋ​អាមេរិកមួយ​រូប ដែល​កំពុង​ធ្វើ​កម្មសិក្សា​ខាង​វិស្វកម្ម​ software ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា Google ក្នុង​តំបន់ Silicon Valley...

  23. Hello VOA វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា៖ កម្មវិធី​ទូរស័ព្ទ​អំពី​សុខភាព​ត្រូវការ​ការសហការ​ជាមួយ​ស្ថាប័ន​សុខាភិបាល - សីហា 01, 2017

    កម្មវិធី​ទូរស័ព្ទ សុខក្រម (Sokhakrom) របស់​ក្រុមហ៊ុន Codingate ជា​កម្មវិធី​មួយ​ដែល​ផ្តល់​ព័ត៌មាន​អំពី​ការ​ថែទាំ​សុខភាព និង​អាច​ប្រាប់​ពី​ទីតាំង​មន្ទីរពេទ្យ គ្លីនិក និង​ឱសថស្ថាន​នានា ដែល​ស្ថិត​នៅ​ជិត​បំផុត។ កញ្ញា នូ ចន្តារី ដែល​ជា​ប្រធាន​គ្រប់គ្រង​គម្រោង សុខក្រម បាន​ថ្លែង​ថា...

  24. បទសម្ភាសន៍ VOA៖ កម្មវិធី​ទូរស័ព្ទ​សុខក្រម​លើក​កម្ពស់​ការយល់​ដឹង​ពី​សុខាភិបាល​ដល់​សាធារណៈ - កក្កដា 29, 2017

    កម្មវិធី​ទូរស័ព្ទ​មួយ ដែល​មាន​ឈ្មោះ​ថា សុខក្រម (Sokhakrom) ត្រូវបាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Codingate ដែល​ជា​បណ្តុំ​ព័ត៌មាន​ទាក់ទង​នឹង​សុខភាពដើម្បី​ផ្តល់​ព័ត៌មាន​អំពី​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​និង​គ្លីនិក វិធីសាស្ត្រ​ផ្សេងៗ​នៃ​ការ​ថែរក្សា​សុខភាព...

  25. បទ​សម្ភាសន៍ VOA ៖ ការ​ចេះ​វិភាគ​ទិន្នន័យ​ទំហំ​ធំ Big Data មាន​សារៈសំខាន់​សម្រាប់​គ្រប់​វិស័យ​របស់​កម្ពុជា - កក្កដា 01, 2017

    បច្ចេកវិទ្យា​អ៊ីនធឺណិត​បាន​នាំ​ឲ្យ​បរិមាណ​ទិន្នន័យមាន​កាន់​តែ​ច្រើន​ឡើង​និងសម្បូរ​បែប​ក្នុង​ពិភពលោក។ ប៉ុន្តែ​ការ​ចេះ​វិភាគ​ទិន្នន័យ​ដ៏​ច្រើន​បែប​នេះឲ្យ​មាន​ប្រយោជន៍​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។​ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​នេះ​ មាន​សិក្ខា​សាលា​មួយស្តី​អំពី​ការ​វិភាគ​ទិន្នន័យ​ទំហំធំ​ឬ Big Data...

  26. Hello VOA វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា៖ អ្នក​ប្រើប្រាស់​គួរ​ចែក​រំលែក​ព័ត៌មាន​អំពី​ទីតាំង​រថយន្ត​ក្រុង​សាធារណៈ - មិថុនា 30, 2017

    មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ត្អូញត្អែរ​អំពី​ការ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រង់ចាំ​រថយន្តក្រុង​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ថែម​ទាំង​មិន​ដឹងពី​ពេល​វេលា​ប្រាកដ​ដែល​រថយន្ត​មក​ដល់​ទៀត​ផង។ ដោយ​ធ្លាប់​ជួប​ប្រទះ​នឹង​បញ្ហា​ដូចគ្នា​នេះ​ដែរ ថ្មីៗ​នេះ កញ្ញា ប្លុង ម៉ាលីពណ៌ បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ Stops...

  27. បទ​សម្ភាសន៍ VOA ៖ ក្រោយ​ហោះ​សាក​ល្បង អ្នក​រៀន​​ច្នៃ​បង្កើត​យន្តហោះ​ពី​​ YouTube ​​​នៅ​​ព្រៃវែង​​​ចង់​ឲ្យ​មាន​ការ​គាំទ្រ​​គំនិត​ច្នៃ​ប្រឌិត​នៅ​ជនបទ - មិថុនា 23, 2017

    តាំង​ពី​នៅ​កុមារ លោក ប៉ែន ឡុង តែងសុបិន្តចង់​ឆ្នៃ​បង្កើត​យន្តហោះដោយ​ខ្លួន​ឯង ​ក្រោយ​ពេល​លោក​បាន​ប្រទះ​ឃើញ​យន្តហោះដំបូង ​ដែលធ្លាក់នៅ​ស្រុក​កំណើត​របស់​លោក​ក្នុង​ខេត្ត​ស្វាយរៀង។ ជិត​៣០​ឆ្នាំ​ក្រោយ​មក និង​អស់​ថវិកា​ជាងមួយ​ម៉ឺន​ដុល្លារ​ផង​នោះ លោក ប៉ែន ឡុង...

  28. Hello VOA៖ បច្ចេកវិទ្យា​ជួយ​ឲ្យ​អាជីវកម្ម​​​មាន​ប្រសិទ្ធភាព​​ជាង​មុន​ - មេសា 18, 2017

    លោក សុខ សុភមង្គល នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Codingate ថ្លែង​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​យប់​ថ្ងៃ​ច័ន្ទថា ការ​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ដំណើរការ​របស់​អាជីវកអាច​សម្រួល​ដល់​ការងារ​គ្រប់​គ្រង​បុគ្គលិក ការ​ផ្សព្វផ្សាយ​ដល់​អតិថិជន​គោលដៅ​...

  29. បទសម្ភាសន៍​ VOA: សហគ្រាសបច្ចេកវិទ្យា startup ដំបូងមួយនៅបាត់ដំបងប្រាថ្នាឈាន​ទៅទីផ្សារពិភពលោក - កុម្ភៈ 28, 2017

    សហគ្រាស​បង្កើត​ថ្មី Startup ​ឈ្មោះ The Coder Studio ដែល​មាន​អាយុ​៨​ខែ​ និង​បុគ្គលិក​៨​នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយ​ដែល​មាន​មូលដ្ឋានខេត្ត​បាត់ដំបង ដែលជាខេត្តកសិកម្ម។​ លោក​ មៀច សុផានិត អាយុ​២៩ឆ្នាំ អ្នក​ដឹកនាំ​គម្រោង​នៃ​សហគ្រាស​បច្ចេកវិទ្យានេះ ថ្លែងប្រាប់ VOA ថា...

  30. Hello VOA៖ សីលធម៌ និង​វិន័យ​អាជីវកម្ម​ជា​គន្លឹះ​ទាក់ទាញ​មូលធន​និង​ការ​វិនិយោគ - កុម្ភៈ 21, 2017

    សហគ្រិន​ខ្មែរ​ជោគជ័យ​មួយ​រូប​គឺ​លោក ជី សីលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital និង​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ថ្លែង​ប្រាប់​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី» កាលពី​យប់​ថ្ងៃច័ន្ទ​ថា បរិយាកាស​នៃ​ការ​ស្វែងរក​មូលធន​...

  31. បទសម្ភាសន៍ VOA៖ អ្នក​មាន​នៅ​ស្រុក​ខ្មែរ​គួរ​ចាប់​ផ្តើម​ទុក​ចិត្ត​និង​វិនិយោគ​លើ​ Startup ​ក្នុង​ស្រុក​ - កុម្ភៈ 08, 2017

    សហគ្រាស​បង្កើត​ថ្មី​ឬ​ហៅ​ថា​ startup នៅ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់ចំនួន​ជាង១២០ startupហើយ​នៅ​ដើម​ឆ្នាំ​២០១៧​នេះ ព្រម​ជាមួយ​នឹង​កំណើន​ការិយាល័យ​ធ្វើ​ការ​រួម​ឬ​ co-working space ​ជាង​១០​កន្លែង​នៅ​ក្រុង​ភ្នំពេញ​និង​សៀមរាប។ នេះបើ​តាម​លោក​លោក ធុល រិទ្ធី​ ស្ថាបនិក​នៃ​ការិយាល័យ​ធ្វើ​ការ​រួម​គ្នា...

  32. Hello VOA៖ ស្ថាប័ន​រដ្ឋ​និង​ក្រុមហ៊ុន​ធំៗ​ត្រូវ​ជួយ​ជំរុញ​សមត្ថភាព​ខាង​បច្ចេកវិទ្យា​របស់​យុវជន​ដល់​កម្រិត​ខ្ពស់​មួយ​ទៀត - មករា 17, 2017

    អ្នករៀបចំ​កម្មវិធី​ចែករំលែក​បច្ចេកវិទ្យា​ឈ្មោះ BarCamp និង Startup Weekend គឺ​លោក បេ ចន្ត្រា ថ្លែង​ប្រាប់​កម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពី​យប់​ថ្ងៃច័ន្ទ​ថា យុវជន​កម្ពុជា ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ទាំង​ចំណាប់​អារម្មណ៍...

  33. យុវជន​ខ្មែរ​​ដែល​បាន​ទៅ​ដល់​ចំណុច​កណ្តាល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា - វិច្ឆិកា 25, 2016

    តំបន់​ Silicon Valley ក្នុង​រដ្ឋ California ត្រូវ​គេ​ចាត់​ទុក​ថា​ជា មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ទំនើប​របស់​ពិភពលោក ដែល​ជា​ទី​តាំង​របស់​ក្រុមហ៊ុន​ធំៗ​ដូច​ជា Apple, Google, និង Facebook ជា​ដើម។ សម្រាប់​អ្នក​ស្រឡាញ់​បច្ចេកវិទ្យា ការ​មក​ដល់​និង​បាន​ធ្វើការ​ទី​នេះ​ប្រៀប​ដូច​សុបិន​មួយ។ នៅ​មុន​កម្មវិធីប្រកួត...

  34. បទសម្ភាសន៍ VOA៖ បណ្ណាល័យជាតិនឹងតាំងពិព័រណ៍សៀវភៅផ្នែកវិទ្យាសាស្ត្រទំនើប (STEM) នៅដើមខែធ្នូនេះ - វិច្ឆិកា 18, 2016

    ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥ នឹងប្រារព្ធធ្វើឡើងនៅឯបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ ពិព័រណ៍សៀវភៅដែលធ្វើឡើងក្រោមប្រធានបទ «បង្កើនការអាន បង្កើតការសរសេរ» នេះ នឹងផ្ដោតសំខាន់ទៅលើសៀវភៅផ្នែកវិទ្យាសាស្ត្រទំនើប ឬហៅថា« STEM» ។...

  35. Hello VOA៖ ​បទ​ពិសោធន៍​​ការងារ​នៅ​ក្រៅ​ប្រទេស​អាច​ជួយ​​បង្កើន​ឱកាស​ការងារ​ពេល​អនាគត - កញ្ញា 19, 2016

    លោក តាំង កេងស្រេង អ្នកសរសេរ​កម្មវិធី software នៅក្រុមហ៊ុន Cisco តំបន់បច្ចេកវិទ្យា Silicon Valley រដ្ឋ California សហរដ្ឋ​អាមេរិក ថ្លែង​ថា ​ការ​ធ្វើ​ការនៅ​ក្រៅ​ប្រទេស​ ទោះ​បី​រយៈ​ពេល​ខ្លី​ឬ​វែង​ក្តី…

    more

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

HOSTED BY

វីអូអេ

CATEGORIES

Frequently Asked Questions

How many episodes does វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ have?

វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ currently has 37 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ about?

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

How often does វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ release new episodes?

វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ has 37 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ?

You can listen to វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ?

វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ is created and hosted by វីអូអេ.
URL copied to clipboard!