EPISODE · Jan 30, 2025 · 8 MIN
បទសម្ភាសន៍ VOA៖ កិច្ចការជួយដល់ជនមានពិការភាពនៅកម្ពុជារងប៉ះពាល់ដោយសារការបង្កកជំនួយថវិការបស់អាមេរិក - មករា 30, 2025
from បទសម្ភាសន៍ - វីអូអេ · host ស៊ុន ណារិន
កិច្ចការរបស់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានអង្គការជនពិការនៅកម្ពុជា កំពុងរងផលប៉ះពាល់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសបង្កកជំនួយបរទេសរបស់អាមេរិករយៈពេល ៩០ ថ្ងៃ។ ទោះជាព្រួយបារម្ភយ៉ាងណាក្តី អ្នកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិនៃអង្គការជនពិការកម្ពុជា (CDPO) នៅតែបង្ហាញសុទិដ្ឋនិយមថា សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយ អាចពិចារណាផ្តល់ជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា ដើម្បីអាចឲ្យអង្គការរបស់អ្នកស្រីដំណើរការគម្រោងសំខាន់ៗដែលកំពុងជួយដល់ជនមានពិការភាពក្នុងប្រទេសកម្ពុជា។ សូមអស់លោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអូអេនិងអ្នកស្រី ម៉ាក់ ម៉ូនីកា ដូចតទៅ៕
Embed this episode
Ready to play
បទសម្ភាសន៍ VOA៖ កិច្ចការជួយដល់ជនមានពិការភាពនៅកម្ពុជារងប៉ះពាល់ដោយសារការបង្កកជំនួយថវិការបស់អាមេរិក - មករា 30, 2025
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.