EPISODE · Oct 13, 2017 · 16 MIN
បទសម្ភាសន៍ VOA៖ កម្មវិធី IVLP និងសហគ្រិនភាពបច្ចេកវិទ្យានៅកម្ពុជា - តុលា 13, 2017
from វិទ្យាសាស្ត្រ បច្ចេកវិទ្យា - វីអូអេ · host ស្រេង លក្ខិណា
ថ្មីៗនេះស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានជ្រើសរើសសហគ្រិនបច្ចេកវិទ្យាវ័យក្មេងចំនួន ៧នាក់ដើម្បីចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំ International Visitor Leadership Program (IVLP) នៅក្នុងសហរដ្ឋអាមេរិករយៈពេល៣សប្តាហ៍ក្រោមប្រធានបទ «ការបង្កើនល្បឿនសហគ្រិនភាពបច្ចេកវិទ្យា និងការអភិវឌ្ឍ សហគ្រិនធុនតូច និងមធ្យម»។ នៅក្នុងដំណើរទស្សនកិច្ចនេះពួកគេនឹងធ្វើដំណើរទៅកាន់រដ្ឋធានី Washington DC ទីក្រុង Raleigh ទីក្រុងCleveland ទីក្រុង Ohio ទីក្រុង Akron និងតំបន់បច្ចេកវិទ្យា Silicon Valley ដើម្បីជួបតំណាងនានាមកពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋបាលរដ្ឋ និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងតំណាងនានាមកពីសាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនដែលឈានមុខគេផ្នែកបច្ចេកវិទ្យាថ្មីៗ។ កញ្ញា កែវ គូនីឡា នាយកគ្រប់គ្រងនៃក្រុមហ៊ុន REDHILL Asia ដែលជាសហគ្រិនមួយរូបក្នុងចំណោមសហគ្រិនទាំង ៧រូប ដែលកំពុងចូលរួមក្នុងកម្មវិធី IVLP នេះបានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបានផ្តល់បទសម្ភាសន៍ជាមួយនឹងកញ្ញា ស្រេង លក្ខិណា នៃ VOA អំពីការចូលរួមក្នុងកម្មវិធី IVLP នេះ និងទស្សនៈរបស់កញ្ញាអំពីសហគ្រិនភាពបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
Embed this episode
NOW PLAYING
បទសម្ភាសន៍ VOA៖ កម្មវិធី IVLP និងសហគ្រិនភាពបច្ចេកវិទ្យានៅកម្ពុជា - តុលា 13, 2017
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.