EPISODE · Dec 4, 2024 · 10 MIN
បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរសរសើរការប្តេជ្ញារបស់កូរ៉េខាងត្បូងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - ធ្នូ 04, 2024
from បទសម្ភាសន៍ - វីអូអេ · host ម៉ែន គឹមសេង
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសកាលពីយប់ថ្ងៃអង្គារប្រើច្បាប់អាជ្ញាសឹក ប៉ុន្តែបានដកវិញប៉ុន្មានម៉ោងក្រោយពីសភាជាតិបានបោះឆ្នោតប្រឆាំង។ លោក លួន វិបុល ប្រធានសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូបានចែករំលែកការវិភាគរបស់លោកអំពីការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៃច្បាប់អាជ្ញាសឹកនៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនាមជាសកម្មជនសង្គមខ្មែរ លោក វិបុល បានសម្តែងការភ្ញាក់ផ្អើលដែលប្រទេសប្រជាធិបតេយ្យដូចកូរ៉េខាងត្បូងបានឈានដល់វិធានការបែបនេះ។ យ៉ាងណាក៏ដោយ លោកបានកោតសរសើរសមាជិកសភា និងកងកម្លាំងប្រដាប់អាវុធដែលបានឈរជាមួយប្រជាពលរដ្ឋនិងលើកដម្កើងលទ្ធិប្រជាធិបតេយ្យ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍របស់លោក ម៉ែន គឹមសេង នៃវីអូអេជាមួយនឹងលោក លួន វិបុល លើការវិវឌ្ឍន៍ដ៏សំខាន់នេះ និងផលប៉ះពាល់ចំពោះអនាគតរបស់ប្រទេសកូរ៉េខាងត្បូង៕
Embed this episode
Ready to play
បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរសរសើរការប្តេជ្ញារបស់កូរ៉េខាងត្បូងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស - ធ្នូ 04, 2024
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.