EPISODE · Apr 30, 2026 · 7 MIN
តុលាការសាលាឧទ្ធរណ៍ សម្រេចតម្កល់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ
តុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា បានប្រកាសសាលដីកា លើសំណុំរឿងក្បត់ជាតិរបស់លោកកឹមសុខា ដោយតម្កល់ការសម្រេចរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។ ពោលគឺអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ ពាក់ព័ន្ធនឹងទោសក្បត់ជាតិ។ លើសពីនេះ តុលាការសាលាឧទ្ធរណ៍ បានបន្ថែមទោស មិនឲ្យមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ។ ក៏ប៉ុន្តែលោកកឹមសុខា មិនត្រូវបានចាប់ខ្លួន នាំទៅឃុំឃាំងនៅពន្ធនាគារទេ។ គឺលោកកឹមសុខា ត្រូវបានឃុំខ្លួន នៅក្នុងផ្ទះ និងមិនអាចធ្វើនយោបាយឡើយ។
Embed this episode
NOW PLAYING
តុលាការសាលាឧទ្ធរណ៍ សម្រេចតម្កល់ទោសលោក កឹម សុខា ដាក់ពន្ធនាគារ ២៧ឆ្នាំ ពីបទក្បត់ជាតិ
No transcript for this episode yet
Similar Episodes
No similar episodes found.