PODCAST · news
សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី
by The Cambodia Daily Khmer
សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។
-
33
លោក Chen Zhi បាត់មុខពីកម្ពុជាស្របពេលដែលសមត្ថកិច្ចអាមេរិកលាត ត្រដាងអំពីបច្ចេកទេសបោកប្រាស់ និងបច្ចេកទេសលាក់លុយរបស់លោក ក្នុងប្រព័ន្ធរូបីយបណ្ណ Cryptocurrency Bitcoin
លោក Chen Zhi ជាមនុស្សដែលមានលុយដ៏មហាសាសពីការរកស៊ីបោកប្រាស់តាមអនឡាញ ធ្លាប់ធ្វើជាទីប្រឹក្សារបស់លោក ស ខេង លោក ហេង សំរិន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងបាត់មុខ ពីកម្ពុជា បន្ទាប់ពីអាមេរិក និងអង់គ្លេសរឹបអូសរូបីយបណ្ណគ្រីបតូចំនួន ១៥ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ បុរសជនជាតិចិនសញ្ជាតិកម្ពុជា និងសញ្ជាតិអង់គ្លេសរូបនេះបានផ្តល់ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ស្របពេលដែលខ្លួន ហ៊ានបើកមជ្ឈមណ្ឌលបោកប្រាស់ពាសពេញប្រទេសកម្ពុជា និងមានការធ្វើទារុណកម្មបុគ្គលិកបោកប្រាស់ទាំងឡាយណាដែលមានបំណង រត់ចេញពីការងារខុសច្បាប់បែបនេះ។ តើលោក Chen Zhi មានបច្ចេកទេសបោកប្រាស់បែបណា? តើបុរសរូបនេះលាក់លុយក្នុងប្រព័ន្ធរូបីយបណ្ណគ្រីបតូ Bitcoin ដោយរបៀបណា? លោក តាំង សារ៉ាដា មានព័ត៌មានលំអិតអំពីរឿងនេះ៖
-
32
ក្រសួងសេដ្ឋកិច្ចអាមេរិកស្នើឲ្យមានការអនុវត្តច្បាប់លើក្រុមហ៊ុន Huione របស់លោក ហ៊ុន តូ មិនឲ្យចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិក
អតីតឧកញ៉ា លោក ហេង សិទ្ធី ដែលធ្លាប់វាយប្រហារមន្ត្រីជាន់ ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងរឿងអំពើពុករលួយ ហើយរកស៊ីជាមួយឧក្រិដ្ឋជន បើកល្បែងអនឡាញខុសច្បាប់ និងការជួញដូរមនុស្សតាមអនឡាញ នោះ បានអះអាងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ីថា បក្សកាន់ អំណាច ខ្លាចលោក គៀងគរយុវជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចងសម្ព័ន្ធភាព ជាមួយប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និងចិន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលគ្រួសារផ្តាច់ការ នៅកម្ពុជា។
-
31
ទង្វើរបស់លោក ផែង វណ្ណៈ ដែលតែងប្រើប្រាស់ Facebook ធ្វើជា មូលដ្ឋានវាយប្រហារពលរដ្ឋខ្មែរតាមទំនើងចិត្តបង្ហាញពីភាពកំសោយ របស់សមត្ថកិច្ច
មជ្ឈដ្ឋានទូទៅបានដាក់ជាចម្ងល់ថា តើនិពន្ធនាយកនៃសារព័ត៌ មាន Pheng Vannak ញ៉ូស (អនឡាញ) គឺលោក ផែង វណ្ណៈ ដែលតែង ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើជាមូលដ្ឋាន វាយ ប្រហារពលរដ្ឋតាមអំពើចិត្ត ព្រមទាំងប្រមាថ សម្លាប់អ្នកនយោបាយ អ្នកសារព័ត៌មាន និងព្រះសង្ឃផងនោះ ហេតុអ្វីបានជាមិនមានស្ថាប័ន មានសមត្ថកិច្ចណាមួយ ចាត់វិធានការច្បាប់ទៅលើបុគ្គលរូបនោះ? កញ្ញា ខៀវ សុភា សូមជូនសេចក្តីរាយការណ៍ពិស្តារ៖
-
30
សេចក្តីរាយការណ៍ពិពណ៌នា៖ ក្លឹបឧក្រិដ្ឋជនលើទឹកដីអច្ឆរិយ (The Criminal Club in a Wonderland)
ព្រះ សិទ្ធត្ថ (Sidhatha) ព្រះសព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំគេ ទាំងស្តេច ទាំងរាស្រ្ត ឲ្យមានទសធម៌ ឬទសរាជធម៌ ឬទសពិធរាជធម៌ គឺធម៌ដប់ប្រការ។ ធម៌ដប់ប្រការនោះ មានតែមហារាជ អសោក (Asoka) គ្រប់គ្រងដែននគរ មគធរដ្ឋ ប៉ុណ្ណោះ ដែលប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននាសតវត្ស ទី៣ មុនគ្រិស្តសករាជ។ ទស្សនវិទូចិនបុរាណ ខុង ជឺ ឬ ខុង ជីវ (Confucius) (ប្រមាណ ៥២៥ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំប្រទេសឲ្យប្រកាន់ សីលធម៌ សមាធិ ការសញ្ជឹង ភាវនា។ ទ្រឹស្តីអប់រំនោះ មានតែអធិរាជ វូ ឌី ឬ វូ ហាន (Wu Di or Wuhan) ប៉ុណ្ណោះ ដែលកាន់ខ្ជាប់ខ្ជួន និងដាក់បញ្ជូលជាមនោគមន៍វិជ្ជាអប់រំក្នុងស្ថាប័នគ្រប់គ្រងរដ្ឋក្នុងសតវត្ស ទី២មុនគ្រិស្តសករាជ។ ទស្សនវិទូ ប៉ា្លតុង (Plato) សម័យបុរាណក្រិក (ប្រមាណជាង៤០០ឆ្នាំមុនគ.ស.) ជាសិស្សជំនិត ទស្សនវិទូ សូក្រាត (Socrates) និង ជាគ្រូរបស់ទស្សនវិទូ អារីស្តូត (Aristotle) អប់រំអំពី ការគ្រប់គ្រងរដ្ឋឲ្យមាន យុត្តិធម៌ស្មើគ្នា គឺមិនឲ្យក្រុម បក្ខ ពួកណាមួយទទួលបានយុត្តិធម៌លើសក្រុម បក្ខ ពួកណាមួយនោះឡើយ។
-
29
អ្នកឧកញ៉ា លីយ៉ុង ផាត់ យកស្ថានីយ PNN ជាទីតាំង រកស៊ីបើកល្បែងតាមអនឡាញ និងបង្ខាំងមនុស្ស
អ្នកឧកញ៉ាសញ្ជាតិខ្មែរ-ថៃ លី យ៉ុងផាត់ ដែលត្រូវក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់លោក ដោយសារជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto Currency) កំពុងយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) រកស៊ីបើកលេងល្បែងស៊ីសងតាមអនឡាញ ជាទីតាំងបង្ខាំងមនុស្ស ចាប់ជំរិតមនុស្ស និងចាប់បង្ខំមនុស្សឲ្យរកស៊ីឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅកម្ពុជា។លោក តាំង សារ៉ាដា មានសេចក្ដីរាយការណ៍ពិស្ដារអំពីរឿងនេះ៖
-
28
ស្តេចក្រញូង ទ្រី ភាព រកស៊ីឧក្រិដ្ឋកម្មអនឡាញជាមួយ ជនជាតិចិននៅសណ្ឋាគារនិងកាស៊ីណូ ថ្មដា
សេចក្តីរាយការណ៍ស៊ើបអង្កេត៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិធ្វើការចោទប្រកាន់ថាជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅស្រុកខ្មែរ ដោយជ្រកក្រោមសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដើម្បីធ្វើការកាប់បំផ្លាញព្រៃឈើនាំទៅក្រៅប្រទេស ត្រូវបានគេរកឃើញថា ក្រុមហ៊ុនទ្រីភាព ស្ថិតក្នុងតំបន់តំបន់សេដ្ឋកិច្ច ពិសេសMDS «ថ្មដា» មានបុគ្គលិក១ម៉ឺននាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ និងជជជាតិវៀតណាម កំពុងរកស៊ីឧក្រិដ្ឋកម្មអនឡាញ ខ្នាតធំដោយគ្មានអាជ្ញាធរហ៊ានចុះបង្ក្រាប។
-
27
អត្ថបទពិពណ៌នា៖ រដ្ឋអំណាចកុម្មុយនិស្តចិន កំពុងប្លន់ទ្វីបអាហ្រ្វិក
អត្ថបទពិពណ៌នា៖ រដ្ឋាភិបាលបក្ស កុម្មុយនិស្ត ចិន ក្រោមកិច្ចផ្តួចផ្តើមគំនិតពី ប្រធាន បក្ស ហ្ស៊ី ជីនពិង បានបង្កើតគម្រោងអភិ វឌ្ឍន៍មួយនៅឆ្នាំ២០១៣ ឲ្យឈ្មោះជាភាសាចិន កុកងឺ ថា ស៊ឺឆូវ ជិ លូ ស៊ាងមឺ (Sīchóu zhī lù xiàngmù 丝绸之路项目)ប្រែជាអង់ គ្លេសថា Silk Roads project ឬ មានន័យជាភាសាខ្មែរថា គម្រោងផ្លូវថ្នល់សូត្រទំនើប ពីតំបន់អាស៊ី ដល់ទ្វីបអាហ្រ្វិក។ រដ្ឋអំណាចក្រុងប៉េកាំងអះអាងថា គម្រោងនេះ គឺដាក់ទុនខាងវិស័យហេដ្ឋារច នាសម្ព័ន្ធជុំពិភពលោក ដើម្បីជំរុញសេដ្ឋកិច្ចក្នុងប្រទេសទាំងនោះឲ្យមានសន្ទុះឡើង ខណៈផ្តល់ឱកាសឲ្យអា ជីវកម្មចិនផងដែរ ដែលគេតែងតែគិតថា ជានយោបាយ ឈ្នះ−ឈ្នះ ឬ ចំណេញ−ចំណេញ ទាំងអស់គ្នា នេះបើនិយាយតាមទ្រឹស្តី។
-
26
មជ្ឈដ្ឋានទូរទៅចង់ឃើញ លោក ហ៊ុន សែន ប្រើកណ្តាប់ដៃដែកផ្លូវច្បាប់ទៅលើឧកញ៉ា ឡេង ណាវ៉ាត្រា ដែលរកស៊ីឆបោកអតិថិជន។
មជ្ឈដ្ឋានទូរទៅនិងអ្នកកតាមដានសង្គមបានគាំទ្រចំពោះចំណាត់ការកណ្តាប់ដៃដែក របស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ដែលប្រកាសឲ្យចាប់ខ្លួន អ្នកឧកញ៉ា លី សាម៉េត ដែលជាទីប្រឹក្សារបស់លោកផ្ទាល់ និងបង្គាប់ឲ្យសងលុយទៅជនរងគ្រោះ ជាង១០លានដុល្លារ និងករណី លោក ដួង តារា អតីតជាអ្នកកាន់ហ្វេសប៊ុកផេកឲ្យលោក ក៏ត្រូវបាននាំខ្លួនទៅសាកសួរពាក់ព័ន្ធ «ការឆបោក»។ ពួកគេក៏ចង់ឃើញមានចំណាត់ការដូចគ្នានេះទៅលើ«ជនឆបោក»មួយចំនួនទៀតដែលមិនទាន់មានចំណាត់ការនៅឡើយជាពិសេស ករណី ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគេច វេះពីការសងបំណុល (Commission) ដល់ភ្នាក់ងារលក់ (Freelancer) និងអតិថិជនដែលបាន ទិញដី និងផ្ទះល្វែងពីក្រុមហ៊ុនអចលនទ្រព្យនេះកន្លងមក។ បុគ្គលិក របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងរង់ចាំអនុក្រឹត្យកាត់ឆ្វៀលដីព្រៃពីលោក ហ៊ុន ម៉ាណែត ដែលមាន ទីតាំងស្ថិតនៅស្រុកឈូកខេត្តកំពតដើម្បីយកទៅកាត់កងសង បំណុល (Commission)ដែលឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានសាច់ ប្រាក់ សងទៅឱ្យពួកគេ និងព្រមទាំងអតិថិជន ដែលបានទិញដីផ្ទះពីក្រុមហ៊ុន របស់គាត់កន្លងមកផងដែរ។ លោក តាំង សារ៉ាដា រាយការណ៍ព័ត៌មានពិស្តារ៖
-
25
លោក ហ៊ុន តូ ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹត ឆបោករូបិយបណ្ណគ្រីបតូ ទឹកប្រាក់ជាង៤៩ពាន់លានដុល្លារ
លោក ហ៊ុន តូ ដែលល្បីឈ្មោះខាងរកស៊ីគ្រឿងញៀនឆ្លងដែនខុសច្បាប់ ត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោកហ៊ុន សែន ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹត ឆបោករូបិយបណ្ណគ្រីបតូ ក្នុង តម្លៃទឹកប្រាក់រហូតដល់ជាង៤៩ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០២១មក។ លោក ហ៊ុន តូ តាមរយះក្រុមហ៊ុន Huione Group របស់លោក បានឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញ ដោយទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្ម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។ កម្មវិធីនេះ អនុញ្ញាតឱ្យ ក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់។ ចំណែកក្រុមអ្នកវិភាគនយោបាយ ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជាកំពុងឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរេខាងជើង ក្រោយពីអសម្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច ពិបាករកលុយចិញ្ចឹមក្បាល និងក្រពះដ៏ធំរីកប៉ោង នៃរដ្ឋាភិបាល ក្បាលធំ ខ្លួនតូច។ កញ្ញា ខៀវ សុភា រាយការណ៍ព័ត៌មាននេះពិស្តារ៖
-
24
មន្ត្រីបក្សប្រឆាំង ជំរុញរដ្ឋាភិបាលកម្ពុជា លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុនយោធាវៀតណាម នៅតំបន់អភិវឌ្ឍន៍ត្រីកោណ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជម្រុញឱ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយនឹងក្រុមហ៊ុនយោធាវៀតណាម ដែលមានទំហំជាង ៣ម៉ឺនហិកតា ក្នុងខេត្តរតនគិរី ដើម្បីជៀសវាងការបាត់បង់ខេត្តខ្មែរទាំង៤ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ឬក្លាយជាកម្ពុជាក្រោមទី២ នាពេលអនាគត។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាបានប្រគល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីដែលជាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្រុមហ៊ុនយោធាវៀតណាមចំនួន៣ដែលមានទំហំផ្ទៃដីជាង ៣ម៉ឺនហិកតា (៣០២០៤ហិកតា) សព្វថ្ងៃនេះ។
-
23
សេចក្តីរាយការណ៍ស៊ីជម្រៅភាគទី២ ស្តីអំពីផលខាត និងផលចំណេញ ពីព្រែកជីកហ៊្វូណន
អ្នកវិភាគមើលឃើញផលវិបាកខុសគ្នាលើគម្រោងជីកព្រែក ហ៊្វូ ណន៖ អ្នកខ្លះថាចុងបញ្ចប់ ខែ្មរចំណេញ អ្នកខ្លះថាចិនកើបផល ហើយរីឯខ្មែរកើបផេះ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាលម្អិត ក្នុងការពិនិត្យមើលថាតើមានអ្វីខ្លះពាក់ព័ន្ធនឹងព្រែកជីកហ្វូណនដែលមហាជននៅតែមានមន្ទិលសង្ស័យនេះ។ សូមអញ្ជើញលោកអ្នកនាង ទស្សនាសេចក្តីរាយការណ៍នេះភាគទី២ដែលមានខ្លឹមសារដូចតទៅនេះ៖
-
22
ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្តប្រឈម នឹងឧបសគ្គ ក្នុងការបំពេញ វិជ្ជាជីវៈរបស់ខ្លួនបន្ទាប់ពីរដ្ឋាភិបាល បង្ក្រាប់ដូចភ្លៀងរលឹមនៅខែវស្សា
ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាពសារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត ឃើញថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្ត ប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ ព្រោះមានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលបានជួប សម្ភាស បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមាន ភាពល្អប្រសើរជាងពីមុន។ពីរដ្ឋធានីវ៉ាស៊ីនតោន លោកតាំង សារ៉ាដា សូមជូនសេចក្តី រាយ ការណ៍ព័ត៌មានពិស្តារ
-
21
អាជ្ញាធរបិទសុំណុំរឿងឃាតកម្មសម្លាប់លោកឈុត វុទ្ធី ដោយសារតែឃាតករជាប់ពាក់ព័ន្ធត្រកូលហ៊ុនគឺលោកស្រី ហ៊ុន ម៉ាណា និងអ្នកវិនិយោគគ្រាក់ៗនៅកម្ពុជា
ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប១២ឆ្នាំនៃឃាតកម្មសម្លាប់លោក ឈុត វុទ្ធី ដែលជាវីរជនការពារព្រៃឈើដ៏លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។ ប៉ុន្តែ១២ឆ្នាំកន្លងទៅនេះយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារ របស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿង នេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ ស ស៊ីលៀប និងលោកស្រីហ៊ុន ម៉ាណា ដែល ជាកូនស្រីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ជាម្ចាស់ភាគហ៊ុនធំ។ កញ្ញា ខៀវ សុភា សូមជូនព័ត៌មានពិស្តារ
-
20
កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជាអ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ក្នុងគណបក្សពលករ (Labor party) ដែលមានប្រជាប្រិយភាពមួយរូប ដែលមានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋវៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។ លោក តាក់ ម៉េងហ៊ាង ដែលបច្ចុប្បន្នមានវ័យ ៤៣ឆ្នាំគឺជាកូនរបស់គ្រួសារអន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ខេត្តកំពត។ លោកបានមករស់នៅប្រទេសអូស្ត្រាលីនៅឆ្នាំ១៩៩៦ តាមរយៈកម្មវិធីមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី។ លោក តាក់ម៉េងហ៊ាង គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់។ នៅពេលលោក មកដល់ប្រទេសអូស្ត្រាលីក្នុងវ័យ១៦ឆ្នាំនោះ លោកបានចូលរៀនសាលាភាសាអង់គ្លេសមួយរយៈពេលសិន មុននឹងបន្តចូលរៀនថ្នាក់វិទ្យាល័យឡើងវិញ។ បន្ទាប់មក លោក បានបន្តចូលរៀននៅសកលវិទ្យាល័យវិចតូរីយ៉ា (Victoria University ) រហូតទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រចំនួនពីរ គឺផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ២០០៦។ មុននឹងចូលប្រឡូកក្នុងឆាកនយោបាយ លោក តាក់ ម៉េងហ៊ាង ធ្លាប់ធ្វើជាមេធាវីរយៈពេល៥ឆ្នាំ បន្ទាប់មក លោកបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដែលផ្តល់សេវាផ្នែកច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។ ក្រៅពីនេះ លោក ក៏ធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយនៅវិទ្យុ SBS ខ្មែរ រយៈពេល១០ឆ្នាំដែរ និងធ្វើជាអ្នកបកប្រែភាសា នៅតាមមន្ទីរពេទ្យ តាមសាលារៀន និងតុលាការ ថែមទៀត។ នៅពេលនោះហើយ ដែលធ្វើឱ្យលោកបានដឹងអំពីសេចក្តីត្រូវការ របស់សហគមន៍ខ្មែរកាន់តែខ្លាំងឡើងៗ ហើយ ក៍ដោយសារតែកត្តានេះដែរ ដែលជម្រុញឱ្យរូបលោកចូលរួមសកម្មភាពក្នុងសង្គមកាន់តែខ្លាំង ដើម្បីបានដឹងឱ្យកាន់តែច្រើនអំពីសេចក្តីត្រូវការរបស់សហគមន៍ខ្មែរ ថែមទៀត។ ដោយសារតែ មានការគាំទ្រ និងលើកទឹកចិត្ត ពីអតីតតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរលោក ហុង លីម និងប្រធានសមាគមខ្មែរសាជីវកម្ម លោក ជា យូរហ៊ន លោក តាក់ ម៉េងហ៊ាង បានចាប់ផ្តើមចូលប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តង បន្ទាប់ពីលោក បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងដែនឌឺណុង (Dandenong) ពីរអាណត្តិ តាំងពី ឆ្នាំ២០១២ និងបានឡើងធ្វើជាអភិបាលក្រុងមួយអាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។ បន្ទាប់មកទៀត នៅឆ្នាំ២០១៨ លោក បានលាឈប់ពីចៅហ្វាយក្រុង ហើយ ឈរឈ្មោះ និងជាប់ឆ្នោតជាតំណាងរាស្ត្រ បន្តវេនពីលោក ហុង លីម ដែលជាតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរដំបូងគេរហូតមកដល់សព្វថ្ងៃនេះ។ ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េងហ៊ាង ក៏បានធ្វើការមិនខុសពីលោក ហុង លីម ដែរ ដែលតែងតែ ជម្រុញឱ្យរដ្ឋាភិបាលអូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ៕ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក តាក់ ម៉េងហ៊ាង ដែលមានសេចក្តីដូចតទៅ
-
19
ថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន អ្នកភ្នំពេញត្រូវបង្ខំឲ្យចាកចេញពី ក្រុង រីឯខែមេសា ឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេចាត់ទុកថាកំពុងបើក សករាជជ្រែករាជ្យដូចសេ្តចកន
ថ្ងៃ ១៧ មេសា ឆ្នាំ២០២៤នេះ ជាគម្រប់ខួបលើកទី ៤៩ឆ្នាំ នៃការ ដួលរលំនៃរបប លន់ នល់ ដែលគាំទ្រដោយអាមេរិក ហើយជាពេល ដែលកម្ពុជាធ្លាក់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហមដែរ។ ជាធម្មតា នៅពាក់កណ្តាល ខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី៤៩ឆ្នាំមុនជាថ្ងៃដែលខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ គឺទីក្រុងភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ពេលនោះកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថា នឹងនិរាសព្រាត់ប្រាស់គ្រួសារ ដែលអាចកើតឡើងមួយពព្រិចភ្នែកបែបនេះទេ។ ចំណែកនៅខែមេសាឆ្នាំ២០២៤នេះ ដូចអ្វីដែលបានគ្រោងទុកគឺជាថ្ងៃដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានបក្សកាន់អំណាច និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានជាប់ឆ្នោតជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភា។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាដែលជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពីប្រទេស លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានាដែលស្នើរដោយនាយករដ្ឋមន្ត្រី។ លោកក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យផងដែរ ដែលអ្នកវិភាគខ្លះលើកឡើងថា ការឡើងកាន់អំណាចរបស់លោកហ៊ុន សែននៅពេលនេះប្រៀបដូចជា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ឬហៅស្តេចកន ជ្រែករាជ្យពីព្រះបាទសុគន្ធបទ ដូច្នោះដែរ។ លោក តាំង សារ៉ាដាធ្វើសេចក្តីរាយការណ៍ពិស្តារ
-
18
ក្រុមអ្នកច្បាប់អន្តរជាតិថា តុលាការអ៊ុយក្រែន និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងសហការគ្នាដើម្បីប្រមូលជនដៃដល់ជនជាតិរុស្ស៊ីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្មដែលពួកគេបានសម្លាប់ពលរដ្ឋអ៊ុយក្រែន និងទាហានអ៊ុយក្រែន
ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការស៊ើបអង្កេត ជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់មួយចំនួននៃរបបក្រុងម៉ូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិឲ្យទាល់តែបាន។ ពួកគេនិយាយថាជនដៃដល់ទាំងនោះ មានក្រុមមេបញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវីលអ៊ុយ ក្រែន និងកងទ័ពអ៊ុយក្រែន ហើយក្នុងចំណោមជនដៃដល់ទាំងនោះក៏មាន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីជាមេក្លោងផងដែ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិស្តារមួយក្រោយពីក្រុមអ្នកកាសែតពីតំបន់អាស៊ី មានទាំងអ្នកសារព័ត៌មាន The Cambodia Daily ផង បានចុះយកព័ត៌មានដោយផ្ទាល់ក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ៖
-
17
ក្រុមការងារយុវជនបក្ស ប្រជាជនកម្ពុជា ក្រៅប្រទេស (ភាគ២)
ការស្រាវជ្រាវ បានបង្ហាញថា សកម្មជនស្នេហាពួកក្រហម ឬកុម្មុយនិស្តផ្តាច់ការ ធ្វើការស្វិតស្វាញជាង មានអំណត់ជាងសកម្មជនស្នេហាប្រជាធិប តេយ្យ ពីព្រោះគេបានអប់រំ បង្វឹកមនោគមន៍វិជ្ជាដល់មនុស្សជំនាន់ក្រោយៗ អំពីរបៀបធ្វើយ៉ាងណាដើម្បីរស់ ហើយមិនធ្វើយ៉ាងណាដែលពួកគេស្លាប់។រឿងពីអតីតកាលជាច្រើន ដែលកើតឡើងក្នុងបច្ចុប្បន្ននេះទៀត ប៉ុន្តែខ្មែរខ្លះ មិនដឹង។ ក្នុងភាគតី២ នៃសេចក្តីរាយការណ៍លោក ហាស់ សាន ពលរដ្ឋខ្មែរក្នុងសហគមន៍ឯបរទេស ដែលជាសមាជិក ឬ អ្នកគាំទ្របក្ស ប្រជាជនកម្ពុជា ស្ថិតក្រោមការណែនាំតម្រង់ទិសពីអតីតបក្សកុម្មុយនិស្ត ដែលប្រែឈ្មោះ ដោយមិនបានដឹងខ្លួន៖
-
16
ក្រុមការងារយុវជនបក្ស ប្រជាជនកម្ពុជា ក្រៅប្រទេស (ភាគ១)
ក្នុងកាលៈទេសៈមួយ ដែលអ្នកស្នេហាប្រជាធិបតេយ្យ ស្នេហាសិទ្ធិ សេរីភាព យុត្តិធម៌ អំពាវ នាវឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែមិនបានធ្វើសកម្មភាពសកម្ម គគ្រឹកគគ្រេងគួរឲ្យចាប់អារម្មណ៍នោះ បក្ស ប្រ ជាជនកម្ពុជា មិនបានសម្រាក ឬផ្អាកសកម្មភាពវាយបក រុញអ្នកប្រ ជាធិបតេយ្យចេញនោះទេ។ លោក ហាស់ សាន មានសេចក្តីរាយ ការណ៍ ពិនិត្យមើលសាវតារ ប្រវត្តិបក្ស ប្រជាជនកម្ពុជា និង កិច្ចខំ ប្រឹងប្រែងរើសសមាជិក ប្រមូលកម្លាំងដើម្បីទប់ទល់នឹងការប៉ុនប៉ងបន្សាបឥទ្ធិពលកុម្មុយនិស្តផ្តាច់ការ ពីសំណាក់អ្នកប្រជាធិបតេយ្យខ្មែរ ទាំងក្នុង ទាំងក្រៅប្រទេស។ ក្នុងភាគទី១នេះ ខ្មែរខ្លះសួរថា ហេតុអ្វីខ្មែរនៅក្រៅប្រទេស ត្រឡប់ទៅគាំទ្ររបៀបដឹកនាំផ្តាច់ការ?
-
15
រដ្ឋមន្ត្រីជំនិតលោក ហ៊ុន ម៉ាណែត បង្កើតបណ្ដាញក្រុមហ៊ុននាំពលកររកចំណូលផ្គត់ផ្គង់បក្សកាន់អំណាច
មនុស្សជំនិតម្នាក់របស់ នាយករដ្ឋមន្ត្រីតពូជ លោកហ៊ុន ម៉ាណែត ត្រូវបានគេរកឃើញថាបានសហការជាមួយភរិយា ស្រីកំណាន់របស់ ខ្លួន និងដៃគូរវិនិយោគជាច្រើនទៀតបើកបណ្តាញក្រុមហ៊ុន ដែលមាន រចនាសម្ព័ន្ធដូចសំបុក្រពីងពាងដើម្បីរកចំណូលពីការ ក្នុងនាំពលករទៅធ្វើការនៅក្រៅប្រទេស។ បុរសរូបនេះក៏បានបើកក្រុមហ៊ុន លាយស៊ីម៉ង ក្រុមហ៊ុនសេវាកម្មទេសចរណ៍ និងសណ្ឋាគារជាច្រើន ដើម្បីរកចំណូល សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុបក្សប្រជាជនទាំងនៅ ក្នុងស្រុក និងក្រៅស្រុក។
-
14
កម្ពុជាជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរទៅឱ្យក្រុមហ៊ុនចិនកាន់កាប់រយៈពេល៥០ឆ្នាំ បន្ទាប់ពីជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញ
រាជរដ្ឋាភិបាលត្រូវជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមលេសថាដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ផ្ទុយទៅវិញ គេបានរកឃើញថាតំបន់ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាឃ័រ៍ រយៈពេល៥០ឆ្នាំ ហើយដាក់ឈ្មោះថា Angkor Lake of Wonder ដែលប្រែថា បឹងអង្គរអច្ឆរិយៈ ឬ សួនទឹកអង្គរអច្ឆរិយៈ ក្រោមទុនវិនិយោគប្រមាណជាង ៣០០លានដុល្លារស.រ.អា (៣៥០លានដុល្លារអាមេរិក)។ តើរឿងបែបនេះ ជាការភូតកុហក់ បោកញ្ឆោតពលរដ្ឋខ្មែរ នៃអ្នកដឹកនាំ ឬដូចម្តេច? ខ្ញុំ ហាស់ សាន សូមជូនសេចក្តីរាយការណ៍ស្រាវជ្រាវមួយទាក់ទងនឹងបញ្ហានេះ
-
13
ស្ត្រីខ្មែរម្នាក់ចង់ធ្វើអត្តឃាតតាមស្វាមីដោយសារបំណុលវ័ណ្ឌក
វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្ដែវាមិនដូចនេះទាំង ស្រុងទេ ពីព្រោះនៅប្រទេសកម្ពុជាមានកូនបំណុលខ្លះក្លាយជាជនរងគ្រោះដោយសារមិនអាចដោះបំណុលបានហើយឈានដល់ការបាក់ទឹកចិត្ត រួចជ្រើសរើសការសម្លាប់ខ្លួន។ អ្នកស្រី ក្វាក ង៉ា (Kwak Nga) នៅតែនឹកមមៃដល់ប្ដីដែលស្លាប់ដោយការធ្វើអត្តឃាត គឺគ្រប់ពេលដែលម្ចាស់ឥណទានបានមករករូបអ្នកស្រីនៅគេហដ្ឋានដើម្បីទារការប្រាក់បំណុល១៧០ដុល្លារប្រចាំខែដែលប្ដីប្រពន្ធទាំងពីរខ្វះលទ្ធភាពជាខ្លាំងក្នុងការរកប្រាក់ដើម្បីសងម្ចាស់បំណុល។ លោក Nhu Laen ដែលជាប្ដីរបស់អ្នកស្រី ង៉ា បានសម្លាប់ខ្លួននៅក្នុងចម្ការកាលពីខែវិច្ឆិកា ឆ្នាំ២០២២។
-
12
ពលរដ្ឋងាមេរិកាំងរស់នៅក្រៅប្រទេស និង ពន្ធអាករ
ពលរដ្ឋខ្មែរមួយដែលបានចូលសញ្ជាតិអាមេរិកាំង ហៅថា ខ្មែរ−អាមេ រិកាំង ចំនួនបានវិលមករស់នៅធ្វើការងារ ប្រកបរបររកស៊ីឯស្រុក កំណើតវិញ។ មានខ្លះបានមកគាំទ្រ ជួយឧបត្ថម្ភបក្សកាន់អំណាច ដែលតាមច្បាប់ស.រ.អា គេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការផ្តាច់មុខ ដោយភ្លេចសម្បថរបស់គេពេលស្បថចូលសញ្ជាតិ។ ម្យ៉ាងទៀត គេភ្លេចខ្លួនថាគេមានកាតព្វ កិច្ចបង់ពន្ធអាករឲ្យរដ្ឋ។ តើច្បាប់អ្វីខ្លះ ចែងដូចម្តេចខ្លះចំពោះពលរដ្ឋអាមេរិ កាំង ដែលរកចំណូលបាននៅក្រៅស.រ.អា? លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាដោយសង្ខេបទាក់ទងនឹងពលរដ្ឋអាមេរិកាំង និង ពន្ធអាករ
-
11
អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច
-
10
ស្មោះត្រង់នឹងឧត្តមគតិ (Loyaty to the Principles)
លោក អ្នកនាងជាទីមេត្រី! ទម្លាប់មិនល្អមួយចំនួន ដែលមនុស្សក្នុងសង្គមមួយកែមិនបាន បានធ្វើឲ្យសង្គមនោះសម្បូរទៅដោយមនុស្សអត់បែកបញ្ញាទៅរកសេចក្តីចម្រើន។ ក្នុងពេលជាមួយគ្នានោះ ពលរដ្ឋក៏ នាំគ្នាដើរតាមអ្នកដឹកនាំដែលពុករលួយ រំលោភជិះជាន់មនុស្សទៅវិញ។ក្នុងអត្ថបទចុងក្រោយរបស់លោក មុននឹងទទួលមរណាភាព បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្រ្តចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានបន្សល់គំនិត ដែលអ្នកប្រាជ្ញបរទេស រួមទាំងព្រះពុទ្ធបរមគ្រូផងបង្រៀនរបៀបគិតឲ្យមនុស្សត្រង់ត្រាប់ដើម្បីសេចក្តីចម្រើនរបស់ខ្លួន និង សង្គមជាតិ។
-
9
អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព សម្ព័ន្ធភាពជា មួយចិនកុម្មុយនិស្ត
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច?
-
8
ព័ត៌មានស៊ើបអង្កេត៖ យុទ្ធសាស្ត្រសំបុកពីងពាងក្នុងការលាងសម្អាតសាច់ប្រាក់ខ្នាតធំ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀននិងការបង្កើតក្រុមហ៊ុនឆបោកនៅកម្ពុជា
ក្មួយប្រុសជាអ្នកលេង និងល្បីឈ្មោះជាមេក្លោងជួញដូរគ្រឿងញៀន ដែលជាប់ទាក់ទិននឹងបណ្ដាញឧក្រិដ្ឋជនជនជាតិចិនរឿងបើកក្រុមហ៊ុនឆបោក និងជួញដូរមនុស្ស របស់មេដឹកនាំផ្តាច់ការកម្ពុជាលោក ហ៊ុន សែន គឺអ្នកឧកញ៉ា ហ៊ុន តូ។ បុរសរូបនេះ ដំបូងឡើយឈរឈ្មោះវិនិយោគជាមួយតែអ្នកវិនិយោគទន់ជនជាតិខ្មែរប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨មក លោក ហ៊ុន តូ ត្រូវបានគេដឹងថា បានចាប់ផ្តើមដៃគូរវិនិយោគជាមួយ វិនិយោគទន់ ជនជាតិចិន ចង គ្នាជាបណ្តាញពីក្រុមហ៊ុនមួយទៅក្រុមហ៊ុន ដែលមានលក្ខណៈជាយុទ្ធសាស្ត្រពីងពាង ក្នុងបំណងលាងលុយក៏ខ្វក់ខ្នាតធំ។លោកតាំង សារ៉ាដា រាយការណ៍ពិស្តារ៖
-
7
បក្សកាន់អំណាចនៅកម្ពុជាបង្កើតបន្ទប់ឃ្លាំមើលអ្នកប្រើប្រាស់អ៊ីនធើណែតរយៈពេល ១០ឆ្នាំ មកហើយ
រាជាណាចក្រកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងបក្សតែមួយ ជិត ៤០ឆ្នាំ ក្លាយជាប្រទេសមួយ ត្រូវគេមើលឃើញថាធ្វើទុកបុកម្នេញ ជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយរលកសំឡេង និងប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រនិចសម័យទំនើប។ គោលដៅគឺដើម្បីចាប់ឱ្យបាន សំឡេង ប្រឆាំង និងឯករាជ្យហើយឈានដល់ការចាត់វិធានការ តាមអំណាចដែលមាននៅក្នុងដៃ។ ចុងក្រោយនេះ បក្សប្រជាជនកម្ពុជា ដែលស្ថិតនៅក្រោម អំណាច យ៉ាងណែនក្នុងដៃរបស់លោក ហ៊ុនសែនកំពុង ធ្លាក់ក្នុងជម្លោះជាមួយក្រុមហ៊ុនហ្វេសបុក ឬក្រុមហ៊ុនមេតា។ ជម្លោះ កើតឡើងដោយសារហ្វេសបុក របស់លោកហ៊ុនសែនបានរំលោភ គោលការណ៍របស់ក្រុមហ៊ុនមេតា ដែលហាមប្រើប្រាស់សង្រ្គាម វោហាសាស្ត្រដ៏ហិង្សា ដែលនាំឱ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មេតាស្នើឱ្យពិន័យលោកហ៊ុនសែនដោយព្យួរដំណើរការហ្វេសបុករបស់កំពូលបុរសខ្លាំងកម្ពុជារយៈពេល៦ខែ។ តែទីបំផុតលោកហ៊ុនសែន មិនទទួលកំហុសនោះទេហើយមិនតែប៉ុណ្ណោះបានឈាន ដល់ការ បណ្ដេញតំណាងក្រុមហ៊ុនទៀតផង។ តែយ៉ាងណា កាសែតសហរដ្ឋអាមេរិក The New York Time បានរកឃើញ បក្សកាន់អំណាចនៅកម្ពុជាសព្វថ្ងៃនេះ បានបង្កើតបន្ទប់ឃ្លាំមើល អ្នកប្រើប្រាស់អ៊ីនធើណែត១០ឆ្នាំហើយ។
-
6
ដំណោះស្រាយនយោបាយតឹងតែងមួយ
អំពីអ្នកនិពន្ធ ៖ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជន “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៩ បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសាកលវិទ្យាល័យអាមេរិកាំងនៅកោះ Guam ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០៤ ដែលជាឆ្នាំលោកបានចូលនិវត្តន៍ ។ លោកនិងគ្រួសាររស់នៅក្នុងសហរដ្ឋអាមេរិក ហើយលោកបានទទួលមរណភាពនាចុងឆ្នាំ២០២២ ។ លោកអ្នកអាននិងស្តាប់អាចចូលមើលគេហទំព័រ “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន www.kumnitkhmer.com ។
-
5
គ្រួសាររបស់លោកហ៊ុន សែន ត្រូវគេរកឃើញថា ជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿង ញៀនដ៏ធំសម្បើមនៅកម្ពុជានៅតាមក្លឹបរាត្រី
ក្រុមគ្រួសារ របស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរក ឃើញថា ជាអ្នកនៅពីក្រោយនៃការចរាចរ គ្រឿងញៀនដ៏ធំបំផុតនៅកម្ពុជា ដែលកំពុង ចែកចាយយ៉ាងអាណាធិបតេយ្យនៅ តាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ហើយអ្នកដែលចែកចាយធំ គឺជាជនជាតិវៀតណាម និងជនជាតិចិន ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំៗតាមរយៈបណ្តាញសង្គមតេឡេក្រាមដោយគ្មានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបគ្រឿងញៀនណាម្នាក់ ឬ ថ្នាក់អ្នកដឹកនាំរដ្ឋាភិបាល ណាមួយ ហ៊ានប៉ះពាល់ឡើយ ដោយសារតែពួកគេខ្លាចអំណាចរបស់លោក ហ៊ុន សែន។
-
4
ក្រុមអ្នកច្បាប់៖ គម្រោងផ្ទះល្វែងឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាបទល្មើសរំលោភលើទំនុកចិត្ត ដោយសារមិនគោរពតាមកិច្ចសន្យាទិញលក់
បុគ្គលិកក្នុងក្រុមហ៊ុន Galaxy Navatra មួយរូបបានបង្ហើបឱ្យដឹងថា ឧកញ៉ា ឡេង ណាវ៉ាត្រា បានជួលក្រុមការងាររបស់ខ្លួនឱ្យថតសម្ដែង និងដើរតួជាអតិថិជន និយាយអួត និងជឿជាក់អំពីគម្រោងផ្ទះល្វែងខ្យល់របស់ខ្លួន ដើម្បីបោកប្រាស់អតិថិជនពិតប្រាកដ។យុទ្ធនាការបោកប្រាស់នេះ គឺដើម្បីឱ្យអតិថិជនដទៃទៀតមើលឃើញអំពីគម្រោងរបស់លោក ឡេង ណាវ៉ាត្រា មានសកម្មភាពអំពីសកម្មភាពសាងសង់ផ្ទះដែលសម្រេចរួច និងផ្ទះកំពុងសាងសង់។ក្រុមអ្នកច្បាប់ចាត់ទុកថា យុទ្ធនាការបោកប្រាស់ជាប្រព័ន្ធនេះ ជាបទល្មើស «រំលោភលើទំនុកចិត្ត» បន្ទាប់ពីអតិថិជនដែលជាម្ចាស់ផ្ទះដល់កុងត្រាហើយ តែនៅមិនទាន់ឃើញផ្ទះ និងភ្នាក់ងារលក់ផ្ទះរបស់ឧកញ៉ាជំនាន់ថ្មីនេះបាននាំគ្នាទាមទារប្រាក់កម្រៃជើងសារបស់ពួកគេនៅលើបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក។
-
3
អតិថិជនទិញអចលនទ្រព្យពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទាមទារផ្ទះតាមកិច្ចសន្យា
អតិថិជនដែលជាម្ចាស់ផ្ទះដល់កុងត្រាហើយ តែនៅមិនទាន់ឃើញផ្ទះ និងភ្នាក់ងារលក់ផ្ទះរបស់ឧកញ៉ាជំនាន់ថ្មីម្នាក់ គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំគ្នាទាមទារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះឲ្យពួកគេ ព្រមទាំងបើកប្រាក់កម្រៃជើងសាតាមកិច្ចសន្យាដល់បុគ្គលិកផ្នែកលក់។
-
2
ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានសង្ស័យរកស៊ីលាងលុយតាមការវិនិយោគជាច្រើនប៉ុន្តែគ្មានប្រាក់ចំណូល
កាលពីអំឡុងឆ្នាំ២០១៨ ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់ប្រកាសជាសាធារណៈថា ទ្រព្យសម្បត្តិរបស់លោកសរុបទាំងអស់គិតទាំងអចលនទ្រព្យផ្សេងៗថែមទៀតផង មានទំហំទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក ប៉ុន្តែចាប់តាំងពីឆ្នាំ២០២១ មក ឧកញ៉ា ឡេង ណាវ៉ាត្រា បានចាប់ផ្តើមបញ្ចេញសាច់ប្រាក់ឧបត្ថម្ភដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រោមរូបភាពមនុស្សធម៌ជាលុយសុទ្ធ ដែលគិតមកទល់នឹងពេលនេះមានទំហំទឹកប្រាក់ប្រមាណ ២៥លានដុល្លារហើយក្នុងរយៈពេល ៥ឆ្នាំ។
-
1
តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកណា?
អតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង រយៈពេល ៤ឆ្នាំ (២០១០-២០១៤) និងជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ដែលមានដើមទុនវិនិយោគដំបូងត្រឹមតែ ១ម៉ឺន ១ពាន់ដុល្លារ បន្ទាប់ពីធ្វើជាកម្មករនៅកូរ៉េបានពីរឆ្នាំ បានក្លាយជាអ្នកឧកញ៉ាវ័យក្មេងជាងគេ ដែលឈរលើលេខរៀងទី១២ ក្នុងចំណោមឧកញ៉ាចាស់វស្សាចំនួន ១៨រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសកម្ពុជា ក្នុងចំណោមឧកញ៉ាសរុបចំនួន ១០៧០នាក់ គិតត្រឹមឆ្នាំ២០២០ ហើយក៏ជាឧកញ៉ាម្នាក់ផ្ដល់ថវិកាជាង ២០លានដុល្លារក្នុងរយៈពេល ៥ឆ្នាំឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន និងសកម្មភាពសប្បុរសធម៌នានា។
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។
HOSTED BY
The Cambodia Daily Khmer
CATEGORIES
Loading similar podcasts...