កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ  episode artwork

EPISODE · Apr 25, 2024 · 36 MIN

កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ

from សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ​​ក្នុង​គណបក្ស​ពលករ (Labor party) ដែលមាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួ​ន​ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋ​វៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។ លោក ​តាក់ ម៉េងហ៊ាង ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៤៣ឆ្នាំគឺ​ជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ​ខេត្តកំពត។ លោកបាន​មក​រស់នៅ​ប្រទេស​អូស្ត្រាលីនៅឆ្នាំ១៩៩៦ ​តាមរយៈ​កម្មវិធី​មនុស្សធម៌​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ លោក តាក់​ម៉េងហ៊ាង ​គឺជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូនចំនួន​៥​នាក់។ នៅពេល​លោក​ មក​ដល់​ប្រទេស​អូស្ត្រាលី​ក្នុង​វ័យ១៦​ឆ្នាំ​នោះ​ លោកបាន​ចូល​រៀន​សាលា​ភាសា​អង់គ្លេស​មួយ​រយៈពេលសិន ​មុននឹង​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​ឡើង​វិញ។ បន្ទាប់មក ​លោក ​បាន​បន្ត​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​វិចតូរីយ៉ា​ ​(Victoria University )​​ រហូត​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ចំនួន​ពីរ ​គឺ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយនៅឆ្នាំ២០០៦។ មុននឹង​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ​លោក តាក់ ម៉េងហ៊ាង ​ធ្លាប់​ធ្វើ​ជា​មេធាវី​រយៈពេល​៥ឆ្នាំ ​បន្ទាប់មក លោកបានបង្កើត​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​មួយ ដែល​ផ្តល់​សេវា​ផ្នែក​ច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។ ក្រៅពីនេះ​ លោក​ ក៏​ធ្លាប់​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ​វិទ្យុ ​SBS ខ្មែរ ​រយៈ​ពេល​១០ឆ្នាំដែរ ​និង​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​ ​នៅ​តាម​មន្ទីរពេទ្យ តាម​សាលារៀន និងតុលាការ ថែមទៀត។ ​ នៅ​ពេលនោះ​ហើយ ដែល​ធ្វើឱ្យលោកបាន​ដឹង​អំពី​សេចក្តី​ត្រូវការ​ របស់​​​សហគមន៍​ខ្មែរ​កាន់តែខ្លាំងឡើងៗ ហើយ ក៍ដោយសារ​តែ​កត្តា​នេះដែរ ដែល​ជម្រុញឱ្យរូបលោក​ចូលរួម​សកម្មភាព​ក្នុង​សង្គម​កាន់តែ​ខ្លាំង ​ដើម្បីបាន​ដឹងឱ្យកាន់តែច្រើន​អំពី​សេចក្តី​ត្រូវការ​របស់​សហគមន៍​ខ្មែរ ថែមទៀត។ ដោយសារតែ មានការ​គាំទ្រ ​និងលើកទឹកចិត្ត​ ពី​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី ​ដើម​កំណើត​ខ្មែរ​​លោក ហុង លីម ​និង​ប្រធាន​សមាគម​ខ្មែរ​សាជីវកម្ម ​លោក ជា យូរហ៊ន ​លោក ​តាក់ ម៉េងហ៊ាង​ បាន​ចាប់ផ្តើម​ចូល​​ប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តង បន្ទាប់ពីលោក បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​​​​ដែនឌឺណុង (Dandenong) ​ពីរ​អាណត្តិ ​តាំងពី ឆ្នាំ​២០១២ ​និងបានឡើង​ធ្វើជា​អភិបាលក្រុង​មួយ​អាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។ បន្ទាប់មកទៀត នៅ​ឆ្នាំ​២០១៨​ លោក​ បាន​លា​ឈប់​ពី​ចៅហ្វាយក្រុង ​ហើយ​ ឈរ​ឈ្មោះ ​និង​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ បន្តវេន​ពី​លោក ហុង លីម​ ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ដំបូង​គេរហូត​មក​ដល់​សព្វថ្ងៃនេះ។ ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េង​​ហ៊ាង ក៏បាន​ធ្វើ​ការ​មិនខុសពីលោក ហុង លីម ដែរ ដែលតែងតែ ជម្រុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិ​ប្រជាធិ​តេយ្យ និងការគោរពសិទ្ធិមនុស្ស​នៅកម្ពុជា រហូត​ដល់សព្វថ្ងៃនេះ៕ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក តាក់ ម៉េងហ៊ាង ដែលមានសេចក្តីដូចតទៅ

Episode metadata supplied by the publisher feed · Published Apr 25, 2024

Embed this episode

NOW PLAYING

កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ

0:00 36:14

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

The Cambodia Daily Khmer The Cambodia Daily Khmer សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។ កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី The Cambodia Daily Khmer សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។ កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី The Cambodia Daily Khmer កម្មវិធី​ IDEA TALK ជាកម្មវិធីជជែកពិភាក្សារបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទៅលើប្រធានបទផ្សេងគ្នាជាច្រើនដូចជា នយោបាយ វប្បធម៌ សិល្បៈកម្សាន្ដ កីឡា និងប្រធានបទផ្សេងៗជាច្រើនទៀត ព័ត៌មានប្រចាំថ្ងៃជាភាសាខ្មែរ ឌឹ ខេមបូឌា ដេលី សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) មិនមានជាប់ពាក់ព័ន្ធជាមួយម្ចាស់អតីតក្រុមហ៊ុន កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅក្នុងទីក្រុងភ្នំពេញ ដែលបានបិទទ្វារនៅខែកញ្ញា ឆ្នាំ២០១៧ នោះទេ។

Frequently Asked Questions

How long is this episode of សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី?

This episode is 36 minutes long.

When was this សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី episode published?

This episode was published on April 25, 2024.

Can I download this សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!