EPISODE · Jun 26, 2024 · 4 MIN
លោកនាយករដ្ឋមន្រ្តី អំពាវនាវឱ្យស្ថាប័នតុលាការនិងអយ្យការ អនុវត្តច្បាប់លើករណី លោក ស្រី ស៊ីណា ឱ្យតឹងរ៉ឹង
គិតចាប់តាំងពីថ្ងៃទី១៧ ខែមិថុនា បន្តដល់ថ្ងៃទី២៦ ខែមិថុនា គឺ ១សប្តាហ៍មកហើយ ដែលជនល្មើស ជាអតីតឧកញ៉ា ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ បានប្រើកាំភ្លើងខ្លី ចូលបាញ់ប្រហារដល់ក្នុងផ្ទះរបស់ជនរងគ្រោះ ដោយសារតែជម្លោះបន្តិចបន្តិចរវាងអ្នកជិតខាងបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួស ២នាក់។ នៅចុងសប្តាហ៍មុន តុលាការ បានចោទប្រកាន់ និងសម្រេចឃុំខ្លួនជនល្មើស ស្រី ស៊ីណា នៅពន្ធនាគារព្រៃសហើយ។ ជនល្មើស ស្រី ស៊ីណា ត្រូវបានចោទប្រកាន់ ៣បទល្មើស។ ទី១-បទឃាតកម្ម ទី២-បទប៉ុនប៉ងឃាតកម្ម និងទី៣-បទល្មើសប្រើប្រាស់អាវុធខុសច្បាប់។
Embed this episode
Ready to play
លោកនាយករដ្ឋមន្រ្តី អំពាវនាវឱ្យស្ថាប័នតុលាការនិងអយ្យការ អនុវត្តច្បាប់លើករណី លោក ស្រី ស៊ីណា ឱ្យតឹងរ៉ឹង
No transcript for this episode yet
Similar Episodes
No similar episodes found.