តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូដណ្តឹងវ័យក្មេង ២នាក់ episode artwork

EPISODE · Jul 25, 2024 · 2 MIN

តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូដណ្តឹងវ័យក្មេង ២នាក់

from SBS Khmer - SBS ខ្មែរ

ទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលតុលាការសម្រេចរឹបអូសជាបណ្តោះអាសន្ន ពេលនេះ រួមមាន៖ ឡាន ១គ្រឿង ដី៣កន្លែង ផ្ទះនៅបុរីប៉េងហួត ១ល្វែង និងទីតាំង ដែលអតីតឧកញ៉ានេះ បង្កើតផ្សារបឹងសាឡាងថ្មី នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងដីកាសម្រេច ចេញដោយលោក ហុក ពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានគេផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការសម្រេចរឹបអូសជាបណ្តោះអាសន្នចំពោះទ្រព្យសម្បត្តិរបស់ជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា គឺមានភាពចាំបាច់បន្ទាន់ ដើម្បីទប់ស្កាត់មិនឱ្យជនជាប់ចោទនេះ ចាត់ចែង លក់ដូរ ផ្ទេរកម្មសិទ្ធិនូវទ្រព្យសម្បត្តិទៅឱ្យតតិយជន នាំឱ្យខូចប្រយោជន៍របស់ក្រុមគ្រួសារជនរងគ្រោះ ក្នុងអំពើបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ នៅក្នុងអង្គហេតុឃាតកម្ម កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដែលប្រព្រឹត្តដោយជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា បណ្តាលឱ្យជនរងគ្រោះ ២នាក់ ស្លាប់ និងរបួស ២នាក់ផ្សេងទៀត។ សូមរម្លឹកថា ជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ត្រូវបានចោទប្រកាន់ក្នុង ២សំណុំរឿង គឺពីបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម បទប្រើប្រាស់អាវុធខុសច្បាប់ និងបទរំលោភចូលលំនៅដ្ឋានអ្នកដទៃ។ បទចោទប្រកាន់ទាំងនេះ នឹងត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារ ពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ ក្នុងសំណុំរឿងនិមួយៗ។ ក្នុងសំណុំរឿងក្តីនេះ មេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជា បានការពារក្តីឱ្យឪពុកម្តាយរបស់ជនរងគ្រោះ ក្នុងអំពើបាញ់ប្រហារដ៏សាហាវឃោរឃៅនោះ៕

Episode metadata supplied by the publisher feed · Published Jul 25, 2024

Embed this episode

Ready to play

តុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់អតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូដណ្តឹងវ័យក្មេង ២នាក់

0:00 2:19

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

그것이 알고싶다 토요일 밤의 진/실/찾/기진실의 눈으로 세상을 지켜보겠습니다. ទស្សនៈព្រឹត្តិការណ៍ពិភពលោក RFI ខេមរភាសា / Khmer នៅរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ យើង​នឹង​លើកយក​ព្រឹត្តិការណ៍​សំខាន់​​ៗ ដែល​កើតមាន​​នៅ​ក្នុង​តំបន់​អាមេរិក ដើមបូព៌ា អាស៊ី អឺរ៉ុប​​ និង​​អាហ្វ្រិក ​មក​ធ្វើការ​​បកស្រាយ ​ពន្យល់​បំភ្លឺ ​និង​​វិភាគ ​ជូន​​លោក​​អ្នក​ស្តាប់។ ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ RFI ខេមរភាសា / Khmer រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។ SBS Hmong - SBS Hmong Independent news and stories from SBS Audio, connecting you to life in Australia and Hmong-speaking Australians. - Tshaj xov xwm ywj pheej thiab qhia tej dab neeg kom koj paub txog txoj kev ua lub neej ntawm teb chaws Australia thiab Hmoob Australia.

Frequently Asked Questions

How long is this episode of SBS Khmer - SBS ខ្មែរ?

This episode is 2 minutes long.

When was this SBS Khmer - SBS ខ្មែរ episode published?

This episode was published on July 25, 2024.

Can I download this SBS Khmer - SBS ខ្មែរ episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!